ព័ត៌មានអន្ដរជាតិ
WHO និងដៃគូដាក់គម្រោងទឹកប្រាក់២៣.៤ប៊ីលានដុល្លារកម្ចាត់កូវីដ
អង្គការសុខភាពពិភពលោក (WHO) និងដៃគូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញផែនការដែលមានថវិកា២៣.៤ប៊ីលានដុល្លារអាមេរិកដើម្បីនាំវ៉ាក់សាំង ការធ្វើតេស្ត និងថ្នាំព្យាបាលសម្រាប់ប្រយុទ្ធកូវីដ-១៩ដល់ប្រទេសក្រីក្រនៅឆ្នាំថ្មី ហើយក៏បានអំពាវនាវឲ្យមេដឹកនាំបណ្តាប្រទេស G20 ដែលជួបប្រជុំកំពូលចុងសប្តាហ៍នេះផ្តល់ថវិកា។
មហិច្ឆតារបស់ផែនការដែលបានគូសបង្ហាញពីយុទ្ធសាស្ត្រនៃការទទួលបានឧបករណ៍ល្បឿនកូវីដ-១៩ (ACT-A) រហូតដល់ខែកញ្ញា ឆ្នាំ២០២២រំពឹងរាប់បញ្ចូលទាំងការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ក្រុមហ៊ុន Merck & Co ដែលព្យាបាលជំងឺកូវីដកម្រិតស្រាល និងមធ្យម។
ផែនការបាននិយាយថា ប្រសិនបើថ្នាំគ្រាប់ Molnupiravir ទទួលបានការអនុម័តជាផ្លូវការពីអាជ្ញាធរឱសថ តោះតរម្លៃក្នុង១សិតត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។
លោក Carl Bildt បេសកជនពិសេសរបស់ WHO នៅ ACT-A បាននិយាយថា ៖«សំណើរគឺកញ្ចប់ថវិកាចំនួន២៣.៤ប៊ីលានដុល្លារអាមេរិក។ ចំនួនលុយនេះគឺច្រើន ប៉ុន្តែបើប្រៀបធៀបនឹងការខូចខាតសេដ្ឋកិច្ចសកលដែលវាយប្រហារដោយកូវីដគឺមិនច្រើនទេ»។
លោក Bildt ដែលជាអតីតនាយករដ្ឋមន្ត្រីស៊ុយអែតបានទទួលស្គាល់ថា ACT-A ជួបការលំបាកដើម្បីធានាហិរញ្ញវត្ថុកន្លងមក និងកត់សំគាល់ថា ប្រទេសន័រវេស និងអាហ្វ្រិកខាងត្បូងជាសហប្រធានក្នុងកិច្ចប្រឹងប្រែងរៃអង្គាសប្រាក់។
លោកមានប្រសាសន៍ថា ៖«ដូច្នេះយើងសង្ឃឹមលើសញ្ញាដ៏ខ្លាំងពីប្រទេស G20 ដែលនឹងប្រជុំនៅទីក្រុងរ៉ូមចុងសប្តាហ៍នេះ»។
ថវិកា៧ប៊ីលានដុល្លារអាមេរិកដូចគ្នាត្រូវផ្តល់សម្រាប់វ៉ាក់សាំង និងការធ្វើតេស្ត ខណៈ៥.៩ប៊ីលានដុល្លារសម្រាប់ការបង្កើនប្រព័ន្ធសុខាភិបាល ហើយ៣.៥ប៊ីលានដុល្លារសម្រាប់ការព្យាបាលក្នុងនោះមានថ្នាំគ្រាប់ និងអ៊ុកស៊ីសែនជាដើម។
ប្រធានវិទ្យាសាស្ត្រ WHO លោកស្រី Soumya Swaminathan បានឲ្យដឹងថា គម្រោង COVAX ដែលផ្តោតលើវ៉ាក់សាំងរបស់ ACT-A បានចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩ប្រហែលជា៤០០លានដូសប៉ុណ្ណោះដល់ប្រទេសចំណូលទាប និងមធ្យមជាង១៤០ទូទាំងពិភពលោក ដែលចំនួននេះមានកម្រិតទាប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក