ព័ត៌មានជាតិ
ប្រឡងឌីប្លូមខាងមុខ ក្រសួងអប់រំចេញគោលការណ៍ ឲ្យគ្រប់បុគ្គលិកអប់រំត្រូវអនុវត្ត
ក្រសួងអប់រំយុវជននិងកីឡា បានហាមបុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំងឬមិនមានកាតចាក់វ៉ាក់សាំង មិនទាន់អនុញ្ញាតឱ្យចូលរួមការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីសប្លូមឡើយ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាពីកម្មវិធីប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា២០២១ ចុះថ្ងៃទី២៨តុលាបានឱ្យដឹងថា បុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនមានកាតចាក់វ៉ាក់សាំង មិនទាន់អនុញ្ញាតឱ្យចូលបន្ទប់ប្រឡងឡើយ និងត្រូវបានជំរុញ ឬលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវឹង-១៥ នៅតាមទីតាំង ដែលក្រសួងសុខាភិបាលបានកំណត់។
ក្រសួងបានបន្តថា លើកលែងចំពោះករណីដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបុគ្គលិកអប់រំ នៅតែអាចចូលរួមជាគណៈមេប្រយោគបាន ប៉ុន្តែត្រូវមានវិធានការការពារ ឬប្រើប្រាស់ថ្នាំព្យាបាល ដើម្បីកុំឱ្យមានការចម្លងនៅក្នុងគ្រឹះស្ថានសិក្សា។ ការអនុវត្តបែបនេះដើម្បីបង្ការជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និងការថែទាំសុខភាពអំឡុងពេលប្រឡង ក្នុងបរិបទកូវីដ-១៩ ក្នុងន័យលើកកម្ពស់សុខភាពសិក្សា ឆ្លើយតបទៅនឹង បរិបទថ្មីដែលកំពុងវិវត្តន៍ឥតឈប់ឈរ និងមិនអាចប៉ាន់ស្មានបាន។
ក្រសួងបានណែនាំដល់នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ដែលមានសិស្សថ្នាក់ទី៩ ត្រូវបានកំណត់ជាមណ្ឌលត្រូវសម្អាតទីធ្លាធ្វើអនាម័យអគារ បន្ទប់ប្រឡងឱ្យបានស្អាត និងរៀបចំតុសម្រាប់បេក្ខជនចំនួន ២៥នាក់គ្រប់បន្ទប់ប្រឡងលើកលែងតែបន្ទប់ចុងក្រោយ ឬគ្រឹះស្ថានមធ្យមសិក្សាដែលមានសិស្សតិចជាង ២៥នាក់។ចំពោះគ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនត្រឹមចំនួនមួយបន្ទប់ត្រូវយកទៅបញ្ចូលជាមួយ មណ្ឌលប្រឡងនៅជិត និងមានបេក្ខជនចំនួនច្រើន។ ករណីពិសេស ក្រសួងអនុញ្ញាតឱ្យយក គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនោះធ្វើជាមណ្ឌលប្រឡងបាន ដោយមិនចាំបាច់ទៅចូលរួមជាមួយគ្រឹះស្ថានសិក្សាដទៃឡើយ ដើម្បីកុំឱ្យបេក្ខជនធ្វើដំណើរឆ្ងាយ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១នេះ ក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំ ការប្រឡង ចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងប្រកាសលទ្ធផល នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ២០២១និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុនិងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុសរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ដូចនេះពិន្ទុប្រលងជាប់គឺ៥៤៥ដក២៥រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុសំរាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ស្មើនឹង២១០ពិន្ទុ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់