ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna ចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងកូវីដ លើកុមារអាយុ ១២ ឆ្នាំ
ក្រុមហ៊ុន Moderna បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនលើកុមារអាយុ ១២ ឆ្នាំរាប់ពាន់នាក់ ។ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះនឹងធ្វើការសាកល្បងនៅរដ្ឋ Idaho រដ្ឋ Minnesota រដ្ឋ New York រដ្ឋ Oklahoma រដ្ឋ Texas និងរដ្ឋ Utah ។ នេះបើយោងតាមការបង្ហោះដោយក្រុមហ៊ុនលើគេហទំព័រ clinicaltrials.gov ។
អ្នកស្ម័គ្រចិត្តចំនួន ៣ ពាន់នាក់ដែលមានអាយុចន្លោះពី ១២ ទៅ ១៨ ឆ្នាំនឹងត្រូវបានផ្តល់ការចាក់វ៉ាក់សាំង ២ ដូសរយៈពេលបួនសប្តាហ៍ ។ មន្ត្រីសហព័ន្ធបាននិយាយថា វាចាំបាច់ណាស់ដែលវ៉ាក់សាំងនេះត្រូវបានធ្វើតេស្តលើកុមារ មុនពេលចែកចាយពេញលេញនៅឆ្នាំក្រោយ ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលការធ្វើតេស្តចុងក្រោយបង្ហាញថាមានប្រសិទ្ធិភាពជាង ៩៤ ភាគរយត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅចក្រភពអង់គ្លេសដោយភ្នាក់ងារបទប្បញ្ញត្តិស្តីពីផលិតផលឱសថ និងថែទាំសុខភាពនៅពីរសប្តាហ៍ក្រោយ ។
ទន្ទឹមនោះក្រុមហ៊ុនវ៉ាក់សាំង Pfizer/BioNTech ដែលមានប្រសិទ្ធិភាព ៩៧ ភាគរយ ហើយត្រូវបានផ្តល់ការយល់ព្រមកាលពីថ្ងៃពុធបានចាប់ផ្តើមសាកល្បងស្រដៀងគ្នាលើក្មេងជំទង់ និងកុមារនៅក្នុងខែតុលា ខណៈដែលចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង Pfizer ចំនួន ៤០ លានដូសក្នុងការចាក់វ៉ាក់សាំងចំនួន ២០ លាននាក់ ឬប្រហែលមួយភាគបីនៃចំនួនប្រជាជនដោយចាក់ ២ ដូសក្នុងរយៈពេល ២១ ថ្ងៃ ។
បន្ថែមពីនេះក្រុមហ៊ុន Moderna ក៏បានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីទទួលបានការអនុញ្ញាតជាបន្ទាន់ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោកផងដែរ ហើយសង្ឃឹមថាការប្រើប្រាស់អាចចាប់ផ្តើមនៅចុងខែធ្នូ ។

ថ្លែងបន្ទាប់ពីលទ្ធផលតេស្តចុងក្រោយត្រូវបានចេញផ្សាយលោក Stéphane Bancel នាយកប្រតិបត្តិនៃក្រុមហ៊ុន Moderna បាននិយាយថា “ការវិភាគបឋមពីផលវិជ្ជមាននេះបញ្ជាក់ពីសមត្ថភាពរបស់វ៉ាក់សាំងរបស់យើងក្នុងការការពារជំងឺកូវីដ ១៩ ជាមួយនឹងប្រសិទ្ធភាព ៩៤.១ ភាគរយ ហើយអ្វីដែលសំខាន់គឺវាមានសមត្ថភាពការពារជំងឺកូវីដ ១៩ ក្នុងករណីធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាការស្លាប់ជាដើម .
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឹកូវីដ ១៩ ចំនួន ១៤,៣១៣,៩៤១ ករណី និងមានអ្នកស្លាប់ចំនួន ២៧៩,៨៦៥ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៨,៤៦២,៣៤៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ