ព័ត៌មានអន្ដរជាតិ
និយតករប្រេស៊ីលរងការគំរាមសម្លាប់ដោយជុំវិញវ៉ាក់សាំងកូវីដកុមារ
អាជ្ញាធរសុខភាពប្រេស៊ីល Anvisa បាននិយាយកាលពីថ្ងៃសុក្រថា នាយកផ្នែកទាំង៥នាក់របស់ខ្លួនបានរងការគំរាមសម្លាប់ជុំវិញលទ្ធភាពអនុម័តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់កុមារអាយុ៥ទៅ១១ឆ្នាំ។
ក្នុងសេចក្តីថ្លែងការណ៍ Anvisa បាននិយាយថា ខ្លួនបានរាយការណ៍ពីការគំរាមសម្លាប់តាមអ៉ីម៉ែលទៅប៉ូលិស និងព្រះរាជ្ញារួចហើយ។ សារដែលត្រូវផ្ញើចេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានគំរាមស្លាប់នាយកផ្នែកទាំងអស់របស់ទីភ្នាក់ងារដែលអនុម័តវ៉ាក់សាំងសម្រាប់ក្រុមកុមារអាយុទាំងនោះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/VACCINATION-IN-BRAZIL-1024x574.png)
ការគំរាមសម្លាប់បានកើតមានឡើង បន្ទាប់ពីវ៉ាក់សាំង Pfizer (PFE.N) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនស្វែងរកការអនុម័តពី Anvisa សម្រាប់វ៉ាក់សាំងរបស់ខ្លួនដើម្បីចាក់ដល់កុមារអាយុ៥ទៅ១១ឆ្នាំ។
គណៈកម្មាធិការប្រឹក្សារបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA)អាមេរិកបានអនុញ្ញាតការប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់ក្រុមកុមារអាយុនេះ ប៉ុន្តែចាក់ដូសកម្រិតទាប។
ប្រេស៊ីលជាប្រទេសមួយដែលមានអត្រាអនុម័យការចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោក និងបានចាប់ផ្តើមចាក់ដល់ប្រជាជនលឿន បន្ទាប់ពីចាប់ផ្តើមដំបូងយឹត។ ទោះបីជាយ៉ាងណា ក្រុមអ្នកប្រឆាំងបានកើនឡើងកាលពីឆ្នាំមុនដែលផ្នែកខ្លះត្រូវបានគាំទ្រដោយលោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ដែលលោកក៏បានបដិសេធចាក់វ៉ាក់សាំងបង្ការកូវីដដែរ។
រហូតដល់ពេលនេះ កូវីដ-១៩បានសម្លាប់មនុស្សជាង៦សែននាក់នៅក្នុងប្រទេសប្រេស៊ីល ដែលស្ថិតចំណាត់ថ្នាក់លេខ២ក្នុងលោកដែលមានមនុស្សស្លាប់ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិកលេខ១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច