Connect with us

ព័ត៌មានអន្ដរជាតិ

អាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំង Sputnik V ដែល កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់

បានផុស

នៅ

កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា វ៉ាក់សាំង​កូ​វីដ​ ១៩ ប្រភេទ Sputnik V របស់​ប្រទេស​រុស្ស៊ី ត្រូវបានក្រសួងសុខាភិបាល​ កម្ពុជា ចេញសេចក្តីជូនដំណឹងអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ដោយដកស្រង់ពីសារព័ត៌មាន Sputnik, រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បាននិយាយទៅកាន់ទូរទស្សន៍ Russia-24  ថា “វ៉ាក់សាំង Sputnik V គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៦០ ឆ្នាំឡើងទៅ” ។

លោក Murashko បានបន្ថែមថា វ៉ាក់សាំង Sputnik V ត្រូវបានចាត់ទុកថាមានសុវត្ថិភាព និងមានប្រសិទ្ធភាព ជាពិសេសសម្រាប់មនុស្សចាស់ ពោលវាបង្ហាញប្រសិទ្ធភាពការពារកូវីដជាង ៩០ ភាគរយចំពោះបុគ្គលដែលមានអាយុលើសពី ៦០ ឆ្នាំ ។

ចំណែកនាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya លោក Alexander Gintsburg បានថ្លែងទៅកាន់បណ្តាញព័ត៌មាន Rossiya’24 ថា មិនមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំពោះអ្នកវ៉ាក់សាំង Sputnik V ត្រូវបានរាយការណ៍ក្នុងអំឡុងពេលសាកល្បង ឬបន្ទាប់ពីការចាក់វ៉ាក់សាំងនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Pharmaceutical Technology

ចុចអាន ៖ អ្នកចាក់វ៉ាក់សាំង Sputnik V កុំភ័យគ្មានហានិភ័យលើមុខងារបន្តពូជទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម