ព័ត៌មានជាតិ
សាលា ៥៣១ ទីតាំងនៅភ្នំពេញ បើកដំណើរការព្រមគ្នានៅថ្ងៃទី១ វិច្ឆិកា
ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មានសាលារៀនរដ្ឋនិងឯកជន ចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សាសរុបចំនួន ៥៣១ សាលា នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣០តុលានេះថា ក្នុងចំណោមសាលាមតេយ្យសិក្សា និងបឋមសិក្សាទក្នុងនោះ មានសាលាមតេយ្យរដ្ឋចំនួន ១៨ សាលា សាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលាសរុបចំនួន១៨១សាលា។ ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន១៨ សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន ៣៣២សាលា សរុបចំនួន ៣៥០ សាលា។

លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា អនុញ្ញាតឱ្យសាលារដ្ឋនិងឯកជនចំណេះទូទៅគ្រប់កម្រិត បើកដំណើរការឡើងវិញប៉ុណ្ណោះ។ មានន័យថាសាលាឯកជនទាំងឡាយណាដែលបង្រៀននិងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺអាចបើកដំណើរការនៅថ្ងៃទី១វិច្ឆិកាបាន។ ចំណែកសាលាឯកជនដែលបង្រៀនក្រៅម៉ោងដូចជាបង្រៀនភាសាចិន អង់គ្លេស និងភាសាផ្សេងៗទៀតគឺក្រសួងនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។
លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា ការបើកសាលារៀនគឺបើកទាំងអស់នៅរាជធានីភ្នំពេញ ប៉ុន្តែក៏ត្រូវគិតគូរនិងគោរពទៅតាមវិធានសុខាភិបាលដែរ ព្រោះថាមានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច ហើយក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ទៅ២០នាក់។ ដូចនេះសាលានីមួយៗត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងម៉េច ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។
ក្រសួងអប់រំយុវជននិងកីឡា នឹងអនុញ្ញាតឱ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ហើយការបើកដំណើរការឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់ក្នុង១ថ្នាក់ដាក់សិស្សបានពី១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នានិងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។
ចំពោះភូមិសាស្ត្ រដែលមានហានិភ័យមធ្យមនិងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩និងទី១២ ហើយកម្រិតថ្នាក់ផ្សេង ទៀតនៅមធ្យមសិក្សានិងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។
ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែងដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែង ចែកវេនឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព