សេដ្ឋកិច្ច
១០ខែឆ្នាំនេះ កម្ពុជានាំចេញផលិតផលដំឡូងមីជាង ២លានតោន ទៅកាន់អាស៊ី អាមេរិក និងអឺរ៉ុប
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា រយៈពេល ១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំផលិតផលដំឡូងមីបានចំនួន ២១០៦៩៤៤,៨៦តោន ទៅកាន់បណ្តាប្រទេសមួយចំនួន នៅអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។
ក្នុងនោះមានផលិតផល ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣៣៦ ២៥៣,១២ តោន កើនឡើងចំនួន ១០,១០%។ ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៧៥ ០៧០តោន ប្រទេសវៀតណាមចំនួន ៤៤១ ៥៣១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន។ ចំណែក ដំឡូងមីស្រស់មានចំនួន ៧៤៣ ៧២០ តោនកើនឡើងចំនួន ១៧,៥៤%ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥២១ ៧២០តោន និងប្រទេសថៃចំនួន ២២២ ០០០ តោន។
រីឯ ម៉្សៅដំឡូងមីមានចំនួន ២៦ ៩៧១,៧៤ តោនកើនឡើងចំនួន ២៤,២៥%ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ២៤ ៣០៧,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤ តោន ប្រទេសប៊ែលហ្ស៉ិកចំនួន ២៧២ តោន សហរដ្ឋអាមេរិកចំនួន ១៧០ តោន និងប្រទេសណេដឺឡែនចំនួន ១៥២ តោន និង កាកសំណល់ដំឡូងមីមានចំនួន ៧ ២៩៦ តោន ថយចុះចំនួន -៣៥,០៨%នាំចេញទៅប្រទេសចិន។
យោងតាមរបាយការណ៍ដដែល លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេសសរុបចំនួន ៦ ៣៦៤ ៦០៧,២៤ តោនកើនឡើងចំនួន ២ ៩៧០ ៦៩១,៦០ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤តោនដោយទទួលបានប្រាក់ចំណូលចំនួន ៤ ០៧១ ៥៧១ ០៩៨,៣៧ ដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ