ព័ត៌មានអន្ដរជាតិ
Elon Musk ក្លាយជាមនុស្សដំបូងគេលើលោក មានទ្រព្យជាង ៣០០ប៊ីលានដុល្លារ
មេធំក្រុមហ៊ុន Tesla លោក Elon Musk ក្លាយជាមនុស្សដំបូងគេដែលមានទ្រព្យសម្បត្តិជាង ៣០០ប៊ីលានដុល្លារអាមេរិក ដោយសារភាគហ៊ុនបានកើនឡើងខ្ពស់បំផុតលើលោក វ៉ាដាច់ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Apple ។
មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានក្លាយជាមនុស្សដំបូងបំផុត ដែលមានប្រាក់សុទ្ធរហូតដល់ ៣០២ ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីចំណូលរបស់លោកកើនឡើង ១០ប៊ីលានដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមសន្ទស្សន៍ពី Bloomberg ។
ការកើនឡើងប្រាក់ចំណូល ១០ប៊ីលានដុល្លារ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារតែភាគហ៊ុន Tesla ហក់ខ្ពស់ឡើង ក្រោយក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំជាមួយក្រុមហ៊ុន Hertz ដែលបានទិញរថយន្តរបស់ Tesla ចំនួន ១សែនគ្រឿង។
ក្រៅពីជានាយកនៃក្រុម Tesla មហាសេដ្ឋីវ័យ ៥០ ឆ្នាំរូបនេះ ក៏ជាសហស្ថាបនិកនៃក្រុមហ៊ុនទូទាត់ប្រាក់បច្ចេកវិទ្យា PayPal ក៏ដូចជាមានភាគហ៊ុនធំនៅក្រុមហ៊ុន Netflix ផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកជំនាញសេដ្ឋកិច្ចនិយាយថា ទ្រព្យសម្បត្តិរបស់ Musk មិនមែនមកពីប្រភពតែមួយនោះទេ ហើយភាគច្រើនប្រាក់បានពីការបណ្តាក់ទុនជាមួយក្រុមហ៊ុន SpaceX ច្រើនជាងបានមកពីក្រុមហ៊ុន Tesla។
គួរបញ្ជាក់ថា មហាសេដ្ឋីលំដាប់ទី២គឺស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលបុរសរូបនេះមានទ្រព្យសម្បត្តិ ១៩៩ ប៊ីលានដុល្លារអាមេរិក។ ចំណែកអ្នកឈរលំដាប់ទី៣ គឺ CEO ក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett ដែលកាន់កាប់ប្រាក់ចំនួន ១០៤.៤ ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចិនលេងមួយក្បាច់ Jack Ma ធ្លាក់ច្រើនលេខ លែងឈរទីកំពូល ក្នុងបញ្ជីអ្នកមានបំផុត
ចុចអាន៖ ព្រះនាង Mako សុខចិត្តលះបង់ឋានៈរាជវង្សដើម្បីរៀបការនឹងបុរសដែលខ្លួនស្រឡាញ់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ