ព័ត៌មានជាតិ
មិនមានគោលការណ៍ យកសំណាកគ្រូបង្រៀន ពេលបើកសាលាគ្រប់កម្រិតថ្ងៃស្អែក
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះនៅមិនទាន់មានគោលការណ៍ធ្វើតេស្ត ទៅលើអ្នកគ្រូលោកគ្រូពេលបើកសាលាគ្រប់កម្រិតនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ស្អែកនេះទេ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹង នៅព្រឹកថ្ងៃទី ៣១ តុលានេះថា «ការបើកដំណើរការនៅថ្ងៃទី១៥កញ្ញា និងពេលចូលរៀនក្រោយបុណ្យភ្ជុំបិណ្ឌកន្លងទៅតម្រូវឱ្យលោកគ្រូអ្នកគ្រូធ្វើតេស្តរកជំងឺកូវីដ១៩។ប៉ុន្តែចូលរៀនលើកទី២នេះមិនមានគោលការណ៍ណាមួយតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ទៅលើគ្រូនោះទេ»។
លោកប្រធានមន្ទីរអប់រំបានបន្តថា ប៉ុន្តែមន្ទីរបានណែនាំដល់គ្រប់សាលាដែលត្រូវបើកដំណើរការនៅថ្ងៃស្អែកទាំងអស់ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងវិធានការការនានារបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតដើម្បីឱ្យការបើកដំណើរការនេះប្រព្រឹត្តិទៅដោយរលូនមិនមានការឆ្លងជំងឺកូវីដ១៩នៅក្នុងសាលារៀន។
លោកប្រធានមន្ទីរបានបន្តទៀតថា ផ្ទុយពីសាលារដ្ឋសាលាឯកជនដែលមានធនធានច្រើនអាចធ្វើតេស្តរកកូវីដ១៩ទៅលើអ្នកគ្រូលោកគ្រូមុនចូលរៀនបាន។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ថា សាលាឯកជននឹងធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ លោកគ្រូអ្នកគ្រូពេលបើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញនៅថ្ងៃទី១ វិច្ឆិកាឆ្នាំ២០២១ ជាមុនសិនទើបអាចចូលបង្រៀនបាន។
លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ថា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះមានសាលារៀនរដ្ឋនិងឯកជន ចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សាសរុបចំនួន៥៣១សាលានឹងបើកដំណើរការឡើងវិញ។
ក្នុងនោះមានសាលាមតេយ្យរដ្ឋចំនួន១៨ សាលាសាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលា សរុបចំនួន១៨១សាលា។ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន ១៨ សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន ៣៣២ សាលាសរុបចំនួន៣៥០សាលា។
លោក ហែមស៊ីណារ៉េត បានបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលារដ្ឋ និងឯកជនចំណេះទូទៅគ្រប់កម្រិតបើកដំណើរការឡើងវិញប៉ុណ្ណោះ។
មានន័យថាសាលាឯកជនទាំងឡាយណាដែលបង្រៀននិងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺអាចបើកដំណើរការនៅថ្ងៃទី១វិច្ឆិកាបាន។ចំណែកសាលាឯកជនដែលបង្រៀនក្រៅម៉ោងដូចជាបង្រៀនភាសាចិន អង់គ្លេស និងភាសាផ្សេងៗទៀតគឺក្រសួងនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។
គួរបញ្ជាក់ថាពេលបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១មន្ទីរអប់រំបានធ្វើតេស្តគ្រូជាង៧ពាននាក់ហើយជាលទ្ធផលរកឃើញគ្រូចំនួន២៤នាក់បានឆ្លងជំងឺកូវីដ១៩។ ក្រោយមកចូលរៀនបាន២ថ្ងៃក៏បានរកឃើញសិស្សចំនួន២៣នាក់បានឆ្លងជំងឺកូវីដ១៩បានធ្វើឱ្យបិទថ្នាក់រៀនចំនួន១៥ថ្នាក់នៅសាលាចំនួន១៥។
បន្ទាប់មកនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌមន្ទីរបានធ្វើតេស្តគ្រូជាង៧ពាន់នាក់ទៀតហលយជាលទ្ធផលមានគ្រូចំនួន១២នាក់បានរកឃើញឆ្លងជំងឺកូវីដ១៩។ចំណែកគ្រូសាលាឯកជនប្រមាណជិត៩០០នាក់មិនមានរកឃើញគ្រូបង្រៀនណាម្នាក់មានឆ្លងជំងឺកូវីដ១៩នៅឡើយទេទាំងពេលបើកដំបូងនិងក្រោយបុណ្យភ្ជុំបិណ្ឌ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់