ព័ត៌មានជាតិ
អាវុធហត្ថភារកិច្ចចម្បង៣សំខាន់ គឺ បង្ការ ការពារ និង បង្ក្រាបបទល្មើស ដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋ
ប្រមុខដឹកនាំជាន់ខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងមុននេះថា ភារកិច្ចចម្បងប្រចាំថ្ងៃរបស់អាវុធហត្ថរាជធានីភ្នំពេញមាន៣សំខាន់ៗ គឺបង្ការ ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសតែម្ដងទោះបីកំពុងតែមមាញឹកក្នុងយុទ្ធនាការប្រឆាំងនឹងកូវីដ១៩ជាប្រចាំនោះក្តី។

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលតែងតែ បានថ្លែងក្នុងពិធីប្រជុំបូកជាប្រចាំសប្តាហ៍ ដើម្បីលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញជាប្រចាំថ្ងៃសប្តាហ៍ និងប្រចាំខែ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងសង្កត់ធ្ងន់ថា ភារកិច្ចចម្បងអាវុធហត្ថ រាជធានីមាន៣សំខាន់ៗគឺ បង្ការ ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសជាកត្តាសំខាន់បំផុត។


លោកឧត្ដមសេនីយ៍ ក៏ចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នោះឲ្យសោះដោយត្រូវតែអនុវត្តដំបូងគេបំផុតគឺ ពាក់ម៉ាស គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួម និងការធ្វើអនាម័យជាប្រចាំហើយចេញប្រតិបត្តិការល្បាតការពារតាមគោលដៅចត្តាឡីស័ក និងកន្លែងព្យាបាលទើបជៀសផុតពីជំងឺកាចសាហាវមួយនេះបាន។

លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីខេត្ត និងអង្គភាពជំនាញទាំងអស់បង្កើនការធ្វើអនាម័យ ដើម្បីបញ្ចៀសជំងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តនូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ចៀសជំងឺកូវីដ១៩ដ៏កាចសាហាវនេះ បានពីព្រោះជំងឺរាតត្បាតមួយនេះ ដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង២ពាន់នាក់និ ងឆ្លងជាងមួយសែននាក់ហើយនៅកម្ពុជាគិតត្រឹមថ្ងៃនេះ។


សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តនូវភារកិច្ចដូចខាងលើរួចមកនោះ កម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ រាជធានីបានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូឡានតាមដងផ្លូវ ដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រដោយភាពស្មោះត្រង់មិនគិតនឿយហត់ ឬយប់ថ្ងៃឡើយដែលកម្លាំងអាវុធហត្ថ បានបន្តពង្រឹងរក្សាសន្តិសុខដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោងទូទាំងរាជធានីភ្នំពេញ រួមទាំងគោលដៅធ្វើចត្តាឡីស័ក កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ