Connect with us

ព័ត៌មានជាតិ

សហគ្រាសធុនតូច និងមធ្យមជាវិស័យអាទិភាព ជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិ ឲ្យមានភាពប្រសើរឡើងវិញ

បានផុស

នៅ

ប្រមុខ​ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តខ្ពស់ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព ពិសេស​លើកកម្ពស់​សហគ្រាស​ក្នុងស្រុក គឺ​សហគ្រាស​ធុន​តូច​និង​មធ្យម ជា​វិស័យ​អាទិភាព ដែលមាន​លទ្ធភាព​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ដោយបាន​កំណត់​នូវមុខ​ផលិតផល​មួយចំនួន​ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​“ គេហទំព័រ KhmerSME ”កាលពី​ថ្ងៃ​ម្សិល​មិញ​នៅ​សណ្ឋាគារ Raffles Hotel Le Royal“​តាមរយៈ​ប្រព័ន្ធ​ពាក់កណ្តាល​អន​ឡាញ​” ។ ពិធី​នោះ​មានការ​ចូលរួម​ពី​លោក​Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​លោកស្រី​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​,​លោក​យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រួមជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​និង​តំណាង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​លោក​បណ្ឌិត Günter Riethmacher នាយក​នៃ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​GIZ ប្រចាំ​ប្រទេស​កម្ពុជា​លោក Frank Jattke ប្រធាន​ក្រុមការងារ​អាស៊ាន នៃ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់​GIZ ប្រចាំ​ប្រទេស​កម្ពុជា​។

​លោក​ចម ប្រសិទ្ធ​បាន​សម្ដែង​ការ​សាទរ​និង​រីករាយ​ដែល បាន​ចូលរួម​ធ្វើជា​អធិបតី ក្នុង​ពិធី ប្រកាស​ដាក់ឱ្យ ដំណើរ ការ​ជា​ផ្លូវការ​នូវ “ គេហទំព័រ Khme r SME” ដែល​ស្ថិតក្រោម​គម្រោង​កិច្ចសហប្រតិបត្តិកា រ​រវាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់​អ GIZ ស្តីពី​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និងមធ្យម​។ “ គេហទំព័រ Khme r SME” គឺជា ថ្នាល​ព័ត៌មាន​ឌីជីថល (Digital Information Platform) ដែល​ផ្តល់ឱកាស​ឲ្យ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ទាំងអស់​ទទួលបាន​នូវ​ព័ត៌មាន​នៅនឹងកន្លែង ដូចជា ផ្នែក​ច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន​គតិយុត្តិ ការបណ្តុះបណ្តាល បច្ចេកទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើម​អាជីវកម្ម​ថ្មី ការលើកទឹកចិត្ត សម្រាប់​ការធ្វើ​ធុរកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ការប្រកួតប្រជែង​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​អាល្លឺម៉ង់ GIZ សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រេចបាន​នូវ​សមិទ្ធិផល​ដ៏​ថ្លៃថ្លា​នេះ ដែលជា​ថ្នាល​ព័ត៌មាន​ពេញលេញ និង​ជា​កន្លែង​ផ្តួចផ្តើម​គំនិត​ធុរកិច្ច​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដើម្បី​កសាង និង​ពង្រឹងសមត្ថភាព​ខ្លួន រួមទាំង​ពង្រីក​វិមាត្រ​ធុរកិច្ច​ពី​ធុន​មីក្រូ​ទៅ​ធុន​តូច តាម​លំដាប់លំដោយ នៅក្នុង​កិច្ចប្រតិបត្តិការ​ផលិត​កម្ម អាជីវកម្ម និង​សេវាកម្ម និង​សំដៅ​ជំរុញ​ការប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​ជំនួសមុខ​ឲ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក​ចម ប្រសិទ្ធ​បាន​ថ្លែងថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្ត​ខ្ពស់​ក្នុងការ​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព ពិសេស ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ក​វិនាសកម្ម​ដ៏​អាក្រក់​ដល់​ជីវិត​មនុស្សជាតិ និង​សេដ្ឋកិច្ច​។ ផ្អែកលើ​បរិការណ៍​នេះ រាជរដ្ឋាភិបាល​បាន​លើកកម្ពស់​សហគ្រាស​ក្នុងស្រុក គឺ​សហគ្រាស​ធុន​តូច​និង​មធ្យម ជា​វិស័យ​អាទិភាព ដែលមាន​លទ្ធភាព​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ដោយបាន​កំណត់​នូវមុខ​ផលិតផល​មួយចំនួន​ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​។

តាមរយៈ​នេះ ផលិតផល​ទាំងអស់ ទាមទារ​ចាំបាច់​ត្រូវមាន​គុណភាព និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដូចនេះ“ គេហទំព័រ Khmer SME” ដែលជា ថ្នាល​ព័ត៌មាន​ឌីជីថល (Digital Information Platform) ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ក្នុង​ការទាញយក​ព័ត៌មាន​ចាំបាច់​និង​សំខាន់ៗ តាម​តម្រូវការ ដើម្បី​អភិវឌ្ឍន៍​ផលិតផល​ឲ្យ​គុណភាព និង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​កម្ពុជា​។​

​ជាមួយគ្នានេះ ការដាក់ឱ្យ​ដំណើរការ​នូវ “ គេហទំព័រ Khmer SME” នេះ គឺមាន​លក្ខណៈ​ស្រប និង​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្នាំ​២០២២-២០២៦ ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​កម្ពុជា​ឆ្នាំ​២០៣០ និង​ផែនទី​បង្ហាញផ្លូវ សេដ្ឋកិច្ច ឌីជីថល ពាណិជ្ជកម្ម អេឡិចត្រូនិក ជាដើម ដែលមាន​គោលដៅ បន្ត​និង​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស ការធ្វើ​ធុរកិច្ច​ការលើកកម្ពស់ ផលិតភាព គំនិត​ច្នៃប្រឌិត ស្របតាម​និន្នាការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បច្ចេកវិទ្យា​សកល និង​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដើម្បី​ចូលរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

ទន្ទឹមនេះ តាម​ការ​ព្យាករកំណើនសេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ​២០២១ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បាន​រំពឹងថា នឹងមាន​កំណើន​ក្នុង​រង្វង់​ចន្លោះ​ពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញ​នៃ​វិស័យ​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម មាន​កំណើន​ល្អ រីឯ​វិស័យ​សេវា​កម្មរង​ផលប៉ះពាល់​ខ្លាំង ពិសេស ផ្នែក​ទេសចរណ៍​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ​២០២២ គឺ​នឹង​ឡើងដល់ ៤.៨% តាមរយៈ​ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​សេដ្ឋកិច្ច និង​សង្គម ដូចជា ផលិតកម្ម អាជីវកម្ម សាលារៀន សេវាកម្ម​ទេសចរណ៍ ដោយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការចូល​អនុវត្តគោលការណ៍​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​ហ្មត់ចត់​បំផុត ដែល គិតដល់​ត្រឹម​ថ្ងៃទី​២៧ តុលា ម្សិល​មិញ គឺ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ឡើងដល់ ៨៥.៥៥% នៃ​ចំនួន​ប្រជាពលរដ្ឋ ១៦​លាន​នាក់ (​កុមារ​អាយុ​ចាប់ពី ៦-១១​ឆ្នាំ ស្មើ ១០០.៨៣% នៃ​ចំនួន ១.៨៩៧.៣៨២ នាក់​, យុវជន​អាយុ​១២-១៧​ឆ្នាំ ស្មើ ៩០.៧៨% នៃ​ចំនួន ១.៩៦៦.៩៣១​នាក់ និង មនុស្ស​ចាស់​អាយុ​ពី​១៨​ឆ្នាំ ឡើងទៅ ស្មើ ៩៩.៩០% នៃ​ចំនួន ១០.០០០.០០០​នាក់​) រួមទាំង​ការដាក់ចេញ​នូវ​វិធាន​មុត​ស្រួច​បន្ថែមទៀត​ផងដែរ ដូចជា​៖ ការបើក​ឲ្យ​ដំណើរការ​ហោះហើរ ជាមួយ​ប្រទេស​ថៃ​ដែលមាន​ជើងហោះហើរ​ចំនួន ៤៦​ប្រទេស ក្នុងនោះ​មាន​កម្ពុជា​ផងដែរ ដោយ​អនុវត្តន៍​គោលការណ៍​បដិការ និង​ជើងហោះហើរ​ពី​ប្រទេស​ដទៃទៀត ដើម្បី​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ​ក្នុងការ​ទទួលយក​ភ្ញៀវ​ទេសចរណ៍​បរទេស ទេសចរណ៍​សុវត្ថិភាព​ឬ​ទេសចរណ៍​វ៉ាក់សាំង ម្ចាស់ការ​ធ្វើតេស្ត និង​ព្យាបាល ជំងឺ​មាន​អាកា​រៈ​ស្រាលជាដើម ដើម្បី​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅពេលរាត្រី

ជីវិតកម្សាន្ដ១ ម៉ោង មុន

រំពឹងការជួយពីសប្បុរសជន! វីរៈសិល្បករផ្នែកយីកេដ៏ល្បី ព្រឹទ្ធាចារ្យ ឃី មុំ កំពុងឈឺធ្ងន់ក្នុងវ័យជរា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

Sokha Hotels

ព័ត៌មានពេញនិយម