Connect with us

ព័ត៌មានជាតិ

សាលារៀនគ្រប់កម្រិត ក្នុងខេត្តបន្ទាយមានជ័យ បើកដំណើរការ ដូចការគ្រោងទុក វាលែងតែតំបន់ហានិភ័យខ្ពស់

បានផុស

នៅ

សាលារៀន​គ្រប់​កម្រិត​ទាំង​អស់ទូទាំង​ខេតបន្ទាយមានជ័យ នៅថ្ងៃទី ១ ខែវិច្ឆិកា បានបើកដំណើរការបង្រៀនសិស្សឡើងវិញ​ដូច​មានការគ្រោងទុក​ ក្នុងនោះមានសាលា​សារដ្ឋ និង​ឯកជនមានចំនួន​ ៥១២។

ចំណែកសាលារៀន​នៅ​តំបន់​ហានិភ័យ​ខ្ពស់​ចំណុច​ខ្លះ​នៃ​ស្រុក​ទាំង​ ៧ និង​នៅ​ទូទាំង​ក្រុង​សិរីសោភ័ណ នៅ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នកយកព័ត៍មានឲ្យដឹងថា ពេលដែលបើកសាលារៀនឡើងវិញ មន្ទីរអប់រំ និង​រដ្ឋបាលខេត្ត ពិសេស​សាលារៀន​នីមួយៗ ​ត្រូវអនុវត្ត​ផែនការ​នេះ​ឲ្យបាន​សម្រេច។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​គ្រប់​កម្រិត​នេះ​ បន្ទាប់ពី​ក្រសួង​អប់រំ​ បានធ្វើ​ការវាយតម្លៃ​លើ​ដំណើរ​ការបង្រៀន និង​រៀន​តាម​បណ្តុះ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ​ដែលមាន​ហានិភ័យ​ទាប​ប្រមាណ ​៣០​ភាគរយ ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន​។​

ការបើក​ដំណើរការ​បង្រៀន​ឡើងវិញ​គ្រប់​សាលា​គ្រប់​កម្រិត​ដោយ​កំណត់​១​ថ្នាក់ មាន ១៥ ទៅ ២០​នាក់ និង​ផ្លាស់​វេន​គ្នា និង​បន្ត​អនុវត្ត​នូវ​គម្លាត​សុ​វត្តិភាព និង​វិធានការ​សុខាភិបាល​ចាំបាច់​នានា​ចំពោះ​ភូមិសាស្ត្រ​ណា​មាន​ហានិភ័យ​ទាប​។ ចំពោះ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​មធ្យម និង​ខ្ពស់​ផ្តល់​អាទិភាព​ទៅលើ​សិស្ស​ថ្នាក់​ទី ​៩ និង​ទី​១២ ហើយ​កម្រិត​ថ្នាក់​ផ្សេងទៀត​នៅ​មធ្យមសិក្សា និង​បឋមសិក្សា ឱ្យ​រៀន​នៅតាម​សាលារៀន​៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៩ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម