ព័ត៌មានអន្ដរជាតិ
មេដឹកនាំបារាំង Macron ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីកុហកលោករឿងនាវាចម្បាំង
លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលាបាននិយាយថា នាយករដ្ឋមន្ត្រីអូស្ត្រាលីបានកុហកលោកទាំងស្រុងជុំវិញការកិច្ចព្រមព្រៀងនាវាមុជទឹកចម្បាំងដែលលុបចោលធ្វើឲ្យវិបត្តិការទូតកាន់ស៊ីជម្រៅ។
លោក Macron បានឆ្លើយតបនៅពេលអ្នកកាសែតអូស្ត្រាលីសួរពីលោក Scott Morrison មិនស្មោះត្រង់ក្នុងការទំនាក់ទំនងឯកជនភាពថា ៖«ខ្ញុំមិនគិតអីចឹងទេ។ ខ្ញុំដឹង»។
មេដឹកនាំប្រទេសទាំងពីរបានចូលរួមកិច្ចប្រជុំកំពូលបណ្តាប្រទេសអ្នកមាន G20 នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីកាលពីចុងសប្តាហ៍កន្លងទៅនេះ និងបន្តចូលរួមកិច្ចប្រជុំអាកាសធាតុដ៏ធំដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះទៀត ប៉ុន្តែជម្លោះជាច្រើនសប្តាហ៍កន្លងមកនៅតែជាស្រមោលអន្ទោលតាមប្រាណពួកគេ។
កាលពីខែកញ្ញា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison ដោយមិនមែនជាការព្រមានពីការលុបចោលកិច្ចព្រមទឹកប្រាក់រាប់ពាន់លានដុល្លាររយៈពេលមួយទសវត្សរ៍ជាមួយប្រទេសបារាំងដើម្បីកសាងសមត្ថភាពនាវាមុជទឹកចម្បាំង។
ជាមួយគ្នានោះ មេដឹកនាំអូស្ត្រាលីបានបង្ហាញថា លោកបានកំពុងពិភាក្សាជាសម្ងាត់ដើម្បីទទួលបាននាវាមុជទឹកចម្បាំងកម្លាំងថាមពលនុយក្លេអ៊ែរអាមេរិក ឬចក្រភពអង់គ្លេស។
ដោយខឹងខ្លាំងពេក រដ្ឋបាលទីក្រុងបារីសបានថ្កោលទោសចំពោះការសម្រេចចិត្តនោះថាជាការលួចចាក់ពីក្រោយខ្នង និងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យត្រឡប់ទៅប្រទេសវិញដែលឥឡូវនេះវិលត្រឡប់ទៅធ្វើការវិញហើយ។
អ្នកសារព័ត៌មានអូស្ត្រាលីបានសួរលោក Macron នៅក្រៅកិច្ចប្រជុំ G20 ថាតើលោកគិតថា មេដឹកនាំអូស្ត្រាលីបាននិយាយមិនពិតក្នុងពេលជួបប្រជុំឯកជន។
លោកប្រធានាធិបតីបារាំងបានបន្សល់ទុកនូវការសង្ស័យបន្តិចបន្តូចពីទស្សនៈរបស់លោក ដោយផ្តោតសំខាន់លើតម្រូវការនៃការគោរពគ្នាទៅវិញទៅមក។ លោកមានប្រសាសន៍ថា ៖«អ្នកត្រូវមានឥរិយាបថស្របទៅនឹងតម្លៃនេះ»។
លោក Macron បានដើរកាត់ផ្លូវជាមួយលោក Morrison នៅកិច្ចប្រជុំកំពូល G20 និងបាននិយាយទូរសព្ទកាលពីដើមសប្តាហ៍កន្លងទៅនេះថា «ទំនាក់ទំនងនៃការជឿជាក់ត្រូវបានបំបែករវាងបារាំង និងអូស្ត្រាលី»។
មេដឹកនាំទាំងពីរមិនបានអង្គុយចរចាផ្លូវការនៅឡើយទេរហូតដល់ពេលនេះ បើទោះជាឯកអគ្គរដ្ឋទូតបារាំងគ្រោងជួបរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីនៅថ្ងៃចន្ទនេះនៅទីក្រុងស៊ីដនី។
នៅទីក្រុងរ៉ូម មេដឹកនាំបារាំងទំនងជាធ្វើឲ្យមានការរីកចម្រើនច្រើនក្នុងការបញ្ជាក់ដល់សាធារណៈជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។
កាលពីថ្ងៃសុក្រ លោក បៃដិន បានទទួលស្គាល់ចំពោះសមភាគីបារាំងថា ទីក្រុងវ៉ាស៊ីនតោនបានច្របូកច្របល់នៅក្នុងវិធីដែលខ្លួនដោះស្រាយ និងបាននិយាយថា ៖«យើងគ្មានសម្ព័ន្ធមិត្តល្អជាងបារាំងទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់