Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឲ្យសិក្សាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីអាមេរិក សម្រាប់អ្នកជំងឺ ៥ម៉ឺននាក់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក​ សម្រាប់ ៥ម៉ឺននាក់។

ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គណៈកម្មការជំ​នាញ​ទទួលបន្ទុកស្វែងរកថ្នាំព្យាបាលជំងឺកូវីដ-១៩ សិក្សានៅក្នុងការទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ពីសហរដ្ឋអាមេរិក ដែលមានការអះអាងថា មានប្រសិទ្ធភាពខ្ពស់នោះ។

ជាជំហានដំបូង សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យសិក្សាទិញថ្នាំពីសហរដ្ឋអាមេរិក សម្រាប់អ្នកជំងឺចំនួន ៥ម៉ឺន​នាក់។ ទោះបីជាអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មិនមានច្រើនក៏ដោយ តែការទិញថ្នាំនេះ គឺការត្រៀមទុក​បង្ការមុន របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រុមប្រឹក្សារបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំនៅថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំ Molnupiravir សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

កាលពីខែតុលាកន្លងទៅនវ​ក្រុមហ៊ុន Merck បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់គ្រាអាសន្នរបស់សហរដ្ឋអាមេរិកសម្រាប់ថ្នាំ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍន៍ ជាមួយដៃគូ Ridgeback Biotherapeutics។

ប្រសិនបើទទួលបានការអនុញ្ញាតមែននោះ​ Molnupiravir នឹងក្លាយជាថ្នាំប្រឆាំងវីរុសដំបូងបង្អស់លើពិភពលោក យកទៅកម្ចាត់ជំងឺកូវីដ-១៩ រួមទាំងមេរោគបំប្លែងខ្លួន Delta ផងដែរ។ បើយោងតាមទិន្នន័យ ដែលចេញផ្សាយកាលពីដើមខែតុលា បានបង្ហាញថា ថ្នាំរបស់ក្រុមហ៊ុន Merck អាចកាត់បន្ថយអត្រា នៃការចូលមន្ទីរពេទ្យនិងស្លាប់បាន ៥០% ក្នុងការសាកល្បងលើអ្នកជំងឺកម្រិតស្រាលទៅមធ្យម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១៧ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥៩ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម