ព័ត៌មានអន្ដរជាតិ
ចិនថា របាយការណ៍ប្រភពដើមកូវីដរបស់អាមេរិកគ្មានវិទ្យាសាស្ត្រ និងមិនគួរជឿជាក់
របាយការណ៍ស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកមិនចាត់ចំណាត់ថ្នាក់ដោយនិយាយថា វាអាចជឿទុកចិត្តដែលកូវីដ-១៩មានប្រភពដើមពីមន្ទីរពិសោធគឺគ្មានលក្ខណៈវិទ្យាសាស្ត្រ និងមិនអាចជឿជាក់បាន។ នេះជាការលើកឡើងរបស់លោក Wang Webin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។
ការធ្វើបច្ចុប្បន្នភាពនៃរបាយការណ៍ស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បាននិយាយថា ប្រភពដើមធម្មជាតិ និងការលេចចេញពីមន្ទីរពិសោធគឺជាសម្មតិកម្មដើម្បីពន្យល់ពីរបៀបដែលវីរុស SARS-CoV-2 ដែលជាកូវីដ-១៩បានឆ្លងមនុស្សលើកដំបូង ប៉ុន្តែការពិតប្រហែលជាមិនអាចដឹងបានទេ។
ក្នុងការឆ្លើយតបកាលពីថ្ងៃសៅរ៍នៅលើវេបសាយរបស់ក្រសួងការបរទេសចិន លោក Wang បាននិយាយថា ៖«ការកុហកមួយពាន់ដងនៅតែជាការកហក» និងបន្ថែមថា សេវាកម្មស៊ើបអង្កេតអាមេរិកល្បីឈ្មោះខាងក្លែងបន្លំ និងបោកប្រាស់។
លោកនិយាយថា ៖«ការតាមដានប្រភពដើមកូវីដ-១៩គឺជាបញ្ហាស្មុគស្មាញ និងធ្ងន់ធ្ងរដែលគួរតែត្រូវបានស្រាវជ្រាវក្នុងកិច្ចសហប្រតិបត្តិការដោយអ្នកវិទ្យាសាស្ត្រជាសកល»។
ចិនបានច្រានចោលការចោទដែលថា វីរុសបានលេចចេញពីមន្ទីរពេទ្យនៅទីក្រុងអ៊ូហានដែលជាកន្លែងរកឃើញកូវីដ-១៩លើកដំបូងកាលពីចុងឆ្នាំ២០១៩។
លោក Wang ក៏បានអំពាវនាវជាថ្មីរបស់ប្រទេសចិនដល់សហរដ្ឋអាមេរិកឲ្យបើកចំហរមន្ទីរពិសោធរបស់ខ្លួននៅ Fort Detrick ដល់អ្នកជំនាញអន្តរជាតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត