Connect with us

ព័ត៌មានជាតិ

នារដូវវស្សានេះ ក្រុមការងារដករុក្ខជាតិតាមប្រាសាទ បង្កើនកម្លាំងសម្អាតកាន់តែខ្លាំង

បានផុស

នៅ

ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នា​រដូវវស្សា​នេះ ជា​អំណោយផល​ដល់​រុក្ខជាតិ​ចម្រុះ​បង្កើន​ការលូតលាស់​នៅលើ​ថ្ម​ប្រាសាទ​។ ករណីនេះ ធ្វើឱ្យក្រុមការងារដករុក្ខជាតិតាមប្រាសាទ ត្រូវបង្កើនកម្លាំងកាន់តែខ្លាំង ដើម្បីសម្អាតរុក្ខជាតិទាំងនោះមិនឱ្យប៉ះពាល់ថ្ម និងសោភ័ណភាពប្រាសាទឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ធី អ្នកគ្រប់គ្រង​ពលករ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យដឹងថា ដើម​រុក្ខជាតិ​តូចធំ​មាន​ដុះ​ច្រើន​តាម​ថ្ម​ប្រាសាទ​ក្នុង​រដូវវស្សា​នេះ ពិសេស​វត្តមាន​រុក្ខជាតិ​តូចៗ​។ ទោះ​រុក្ខជាតិ​ទាំងនោះ​ហាក់​ដុះ​លឿន​ខ្លាំង​ក្នុង​រដូវវស្សា តែ​ក្រុមការងារ​របស់លោក ងិន ធី មិនបាន​បង្អង់​កម្លាំង​នោះទេ ផ្ទុយទៅវិញ​ក្រុមការងារ​បាន​បង្កើន​ក​ម្លាំ​ង​ទ្វេ ដើម្បី​ដក​កាត់​រុក្ខជាតិ​តូចធំ​ទាំងនោះ មិនឱ្យ​ដុះ​ស្ដុក​ទ្រុប ធ្វើឱ្យ​បាត់បង់​សោភ័ណភាព និង​ប៉ះពាល់​ថ្ម​ប្រាសាទ​ទេ​។

​ក្រុមការងារ​បាន​បែងចែក​គោលដៅ​សម្អាត​បានច្បាស់លាស់ ពិសេស​ទីតាំង​ដែលមាន​ចរាចរណ៍​ទេសចរ​មមាញឹក និង​បាន​ដកឃ្លា​តាម​គោលដៅ​ខ្លះ​ដែល​ពុំមាន​ចរាចរណ៍​ទេសចរ​ចូលទៅ​ទស្សនា​ច្រើន ដោយ​ទុក​សម្អាត​ពេល​ក្រោយ តែ​មិន​ទុកឱ្យ​ដុះ​ស្ដុក​ច្រើន​ឡើយ​។​

​សូម​បន្ថែមថា ក្រៅពី​ក្រុមការងារ​កាត់​សម្អាត​រុក្ខជាតិ​លើ​ប្រាសាទ​នេះ ក្នុងនោះ​ក៏មាន​ក្រុមការងារ​ដទៃទៀត​ក៏​ចូលរួម​លើ​ការ​កាត់​សម្អាត និង​ការងារ​អនាម័យ​ក្នុង​ប្រាសាទ​ផងដែរ ក្នុងនោះ​មាន​ភ្នាក់ងារទេសចរណ៍ និង​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​ជាដើម ដែលជា​និច្ចកាល​តែង​ចូលរួម​យ៉ាងសកម្ម​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម