Connect with us

សុខភាព

ក្មេង ៥ឆ្នាំ ចាក់វ៉ាក់សាំងកូវីដរួច ឪពុកម្ដាយត្រូវជួយកូនធ្វើរឿងទាំងនេះ ដើម្បីជំរុញប្រសិទ្ធភាពថ្នាំ

បានផុស

នៅ

កុំថាឡើយមនុស្សពេញវ័យ សូម្បីកុមារតូចៗក៏ត្រូវការរបបអាហារ បូករួមនឹងសកម្មភាពមួយចំនួន បន្ទាប់ពីចាក់ថ្នាំបង្ការកូវីដ-១៩ ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ ប្រសិនបើឪពុកម្ដាយឬអាណាព្យាបាល ព្រងើយកន្តើយចំពោះទម្លាប់ហូបចុក និងការរស់នៅរបស់កុមារ វាអាចបណ្ដាលឱ្យថ្នាំបង្ការមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់ពួកគេ។ ហេតុនេះបានជាឪពុកម្ដាយ ត្រូវដឹងអំពីប្រការគួរធ្វើចំពោះកុមារ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំងពីរលើក ក្នុងការជំរុញដល់ប្រព័ន្ធភាពស៊ាំដើម្បីពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។

ជំរុញក្មេងផឹកទឹកឱ្យបានច្រើន៖ ក្រោយចាក់វ៉ាក់សាំងរួច ទាំងក្មេងទាំងចាស់នឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះសូមជំរុញកូនៗដែលមិនទម្លាប់ផឹកទឹកច្រើន ធ្វើយ៉ាងណាផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ១.៥-២លីត្រ ក្នុងមួយថ្ងៃ។

ឱ្យក្មេងសម្រាកគ្រប់គ្រាន់៖ បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា  ចំពោះមនុស្សពេញវ័យក្រោយទទួលវ៉ាក់សាំងត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង។ ដោយឡែកក្មេងៗ ជាទូទៅ ពួកគេត្រូវការគេងយ៉ាងហោច ៨ម៉ោង ក្នុងមួយថ្ងៃ។ ហេតុនេះ ក្រោយពេលចាក់វ៉ាក់សាំងរួច គួរកុំបណ្ដោយឱ្យកុមារគេងតិចជាង ៨ម៉ោង ព្រោះបង្ការប្រព័ន្ធភាពស៊ាំពួកគេចុះខ្សោយ ពិបាកធ្វើការជាមួយវ៉ាក់សាំង។

យកចិត្តទុកដាក់របបអាហារ៖ ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយបានរហ័ស ​ជួយ​ប៉ូវ​កម្លាំង និងជួយ​កាត់បន្ថយ​ការឈឺចាប់​ ព្រមទាំង​រលាក​ក្រោយ​ពេល​ចាក់វ៉ាក់សាំង​ គួរឱ្យក្មេងហូប​ស៊ុប ជាពិសេសសម្លទឹក មានបន្លែត្រីសាច់ផ្សេងៗ។ ​

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក ទូន្មានចំពោះមនុស្សពេញវ័យ ក៏ដូចជាកុមារដែរ ឱ្យទទួលទានអាហារសម្បូរជីវជាតិ បន្លែបៃតង និងចៀសវាងអាហារខ្លាញ់ច្រើន ប្រៃពេកឬផ្អែមពេក ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង៕

អត្ថបទ៖ សន្យា

ចុចអាន៖ នេះ ផលរំខាននៃវ៉ាក់សាំង Sinovac ដូសទី ១ និង ២ លើក្មេងអាយុ ០៥ ឆ្នាំ

ចុចអាន៖ ចង់ឱ្យកូនមានអង់ទីគ័រខ្លាំង ដាច់ខាតកុំឱ្យញ៉ាំអាហារ ៣ប្រភេទនេះ ក្រោយចាក់វ៉ាក់សាំង Sinovac

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម