Connect with us

ព័ត៌មានជាតិ

បន្ទាប់​ពីមាន​ការរិះ​គន់​ខ្លាំង​ៗ ករណី​នារី​វ័យ​ក្មេង​រាំ​ជាមួយ​បុរស​ស្បង់​ចីវរ ពេល​នេះ​អ្នក​ទាំង​២​ចេញ​មុខ​សុំទោស​ជាសាធារណៈ

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ផ្ទុះនៅ​លើ​បណ្ដាញ​សង្គម​ថា នារីវ័យ​ក្មេងស្រស់ស្អាតម្នាក់ រាំ​ជា​មួយ​បុរស​ម្នាក់ លាប​មុខ​ជា​ខ្មោច ពាក់​កង​ដៃកង​ជើង ហើយ​ស្លៀកស្បង់ និងអាវអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោង​នោះ ពេល​នេះ​ពួក​គេ​បាន​សុំទោស​ជា​សាធារណៈហើយ​។

បើ​តាម​ ភិក្ខុសង្ឃ​ ហាក់ សៀងហៃ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គមថា “ដឹង​ខុស កែខ្លួន ខ្លួន​ល្អ !

​បើ​ដឹង​ខុស​ហើយ នៅតែ​ល្មើស កាន់តែ​មិន​ល្អ”។

លោក​ក៏បាន​មាន​សង្ឃដីកា​ថា “​អាត្មាភាព​មិនបាន​យកទោស​ទណ្ឌ​អ្វី​ទេ គឺ​គ្រាន់តែ​ការពារ​តម្លៃ​សាសនា​របស់​រដ្ឋ​យើង​ប៉ុណ្ណោះ។ ម្យ៉ាង ការណ៍​នេះ អាច​ទាក់ទង​នឹង​ផ្លូវច្បាប់ ដូចនេះ​អាត្មាភាព​មិន​មាន​យោបល់​អ្វី​ទេ តែ​ក៏​អាណិត​ប្អូនៗ​ដែរ បើ​តាម​ស្តាប់ គឺ​ភ្លេច​ស្មារតី​មួយ​ពេល។ ដូចនេះ សូម​សាធារណជន ពិចារណា​លើ​បញ្ហា​នេះ បុគ្គល​ណា​ក៏​ធ្លាប់​ប្រព្រឹត្ត​ខុស​ដែរ បើ​ដឹង​ខុស​ហើយ កែខ្លួន​វិញ គឺ​ខ្លួន​ល្អ។ ព្រះពុទ្ធ​សម្តែង​ថា “​បុគ្គល​ពាល ដឹងខ្លួន​ថា​ពាល គឺជា​បណ្ឌិត រមែង​ញាំង​លោក​នេះ​ឱ្យ​ភ្លឺស្វាង ឧបមា​ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ដុំ​ពពក​ខ្មៅ​ដូច្នោះ​ដែរ “។

ទាក់ទង​ករណី​ខាង​លើ​នេះ លោក សេង សុមុនី រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងធម្មការ និងសាសនា មាន​ប្រសាសន៍​ប្រាប់ កម្ពុជា​ថ្មី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោក​ទើប​ទទួល​បាន​ព័ត៌មាន​នេះ ដែល​បញ្ហា​នេះទាក់​ទង​ទៅនឹង​ច្បាប់​ក្រមព្រហ្មទណ្ឌ ដែល​បានចែងអំពី​ការប្រើប្រាស់​ស្បង់ចីពរ មិន​មាន​ការ​អនុញ្ញាត បើ​តាម​ច្បាប់ គឺពួក​គេ​មាន​ទោស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី មាន​ប្រសាសន៍​បន្ត​ថា “បើ​តាម​ន័យ នៃច្បាប់ក្រមព្រហ្មទណ្ឌដែលបានចែង ចាប់​ពីមាត្រា ៥០៨ ដល់មាត្រា ៥១៤ហ្នឹង គឺ​ទាក់ទង​នឹង​ការងារ​សាសនា ព្រះ​ពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​តែ​ម្ដង”។

អ្នក​នាំ​ពាក្យ​ក្រសួងធម្មការ និង​សាសនា រូប​នេះ​បាន​ធ្វើ​ការ​អំពាវនាវ ដោយ​លោក​ធ្វើ​ការ សំណូមពរ ទី១​សូម​ឱ្យ​សមត្ថកិច្ច​អនុវត្តច្បាប់​ឱ្យបានម៉ឺងម៉ាត់ មិន​អាច​ជន​ណា​យក​ពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​យក​ទៅ​បំប្លែង​លេង​ទៅ​តាម​អ្វី​ដែល​ចិត្ត​ចង់ ដោយ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់ គ្មាន​ការ​គោរព​អ៊ីចឹងទេ។

លោក សេង សុមុនី មាន​ប្រសាសន៍​បន្ត​ថា “ទី២ សំណូមពរ​ដល់​បរិស័ទ​ទាំងអស់​ក្នុង​សាសនា​ណា​ក៏​ដោយ សូម​កុំ​ឱ្យ​សម្លៀក​បំពាក់​សាសនា មក​ធ្វើ​កំប្លែង​លេង​សើច​អ៊ីចឹង ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​សម្លៀកបំពាក់​សម្គាល់​សាសនា​ដូចជា ស្បង់ចីពរ របស់​ព្រះសង្ឃអ៊ីចឹង ជា​របស់​សក្ការៈ​របស់​អ្នក​គោរព​បូជា។ អ៊ីចឹងវត្ថុជាទីសក្ការៈយើង​មិន​អាច​យក​មក​លេងសើច សូម​កុំ​ឱ្យ​មាន​ការ​ធ្វើអ៊ីចឹងបន្តទៀត ព្រោះ​ការ​ធ្វើ​ហ្នឹង គឺ​ខុស​ច្បាប់ ហើយ​មាន​ទោស​ទាំងច្បាប់​រដ្ឋ និង​ជំនឿ​សាសនា​គឺ​ការ​មាន​បាប”។

លោក​បាន​បញ្ជាក់​ថា កន្លង​មក​មាន​ការ​ដោះស្រាយ ចំពោះ​បុគ្គល​ដែល​គ្រងស្បង់ចីពរ​ធ្វើ​ជា​សង្ឃ​ក្លែង​ក្លាយ ដែល​មាន​គណៈ​សង្ឃ​ដោះស្បង់​ចីព​រចេញ​ទៅ ហើយ​ប្រគល់​ទៅ​សមត្ថកិច្ច។

គួរ​បញ្ជាក់​ថា បទ​ល្មើល​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា មាត្រា ៥០៨ “បទ​ស្លៀក​ដណ្ដប់​បែប​ព្រះពុទ្ធសាសនា​ដោយគ្មានសិទ្ធ” ​ចែងថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ថ្ងៃ ទៅ ៣ខែ និង​ពិន័យ ជា​ប្រាក់​ពី ១សែនរៀល ទៅ ៥សែនរៀល អំពើ​ស្លៀក​ដណ្ដប់​ជា​សាធារណៈ ដោយ​គ្មាន​សិទ្ធិ​នឹង​ស្លៀក​ដណ្ដប់​នូវស្បង់ ចីពរ សម្រាប់​អ្នក​បួសក្នុង​ព្រះពុទ្ធសាសនា៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម