Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​ថ្មីអាមេរិក គួរតែសម្រេចចិត្តឲ្យលឿនសម្រាប់កិច្ចការកូរ៉េខាងជើង កុំពន្យារពេលដូចអតីតកាល

បានផុស

នៅ

រដ្ឋាភិបាល​ថ្មី​របស់អាមេរិក ដែល​នឹង​លេច​រូបរាង​ឡើង​នា​ពេល​ដ៏ខ្លី​ខាងមុខ ត្រូវ​តែ​សម្រេច​ចិត្ត​ឲ្យ​លឿន​បំផុត​ចំពោះ​គោលនយោបាយ​របស់ខ្លួន​លើ​កូរ៉េខាងជើង មិន​អាច​ពន្យារពេល​ជាថ្មី ដូច​កើត​មាន​ក្នុង​រដ្ឋកាល​ប្រធានាធិបតី Barack Obama នោះឡើយ។ នេះ​ជាការ​ព្រមាន​ពីសំណាក់ អតីតមន្ត្រី​ជាន់ខ្ពស់​អាមេរិក និង​ធ្លាប់​ជាទីប្រឹក្សា​អនាគតប្រធានាធិបតីទើប​ជាប់​ឆ្នោត​អាមេរិក Joe Biden។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅ​កាន់​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​កាល​ពីថ្ងៃពុធ លោក Kurt Campbell អ្នក​ការទូត​កំពូល​របស់​អាមេរិកសម្រាប់កិច្ចការអាស៊ីខាងកើត នៃ​រដ្ឋបាល​លោក Obama និង​ជាអតីតទីប្រឹក្សា​លោក Joe Biden បាននិយាយថា រដ្ឋភិបាល​លោក​ធ្លាប់​បម្រើការ បាន​ចំណាយ​ពេល​វេលា​យូរ​ដើម្បី​សិក្សា​ពីចំណាត់​ការ​ចំពោះ​ប្រទេស​កូរ៉េខាងជើង។ ហេតុនេះ សម្រាប់រដ្ឋាភិបាល​ថ្មីរបស់លោក Biden ត្រូវតែសម្រេច​ចិត្តឲ្យ​បាន​លឿន​សម្រាប់គោលនយោបាយចំពោះកូរ៉េខាងជើង ដោយការគោរពពួកគេ​ទៀត​ផង។

មន្ត្រីការទួតជើង​ចាស់​រូបនេះ​បន្តថា អំឡុងពេលដែល​រដ្ឋបាលលោក Obama ពន្យារពេល​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង បានធ្វើ​ឲ្យ​កើតមាន​នូវការបង្កហេតុជារឿយៗពីសំណាក់រដ្ឋឯកោមួយនេះ។

លោក Campbell ក៏បាន​កោតសរសើរគោលនយោបាយចំពោះ​កូរ៉េខាងជើងពីសំណាក់​រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ បើទោះ​ជាជំនួប​ជាមួយ គីម ជុងអ៊ុន ដែល​ត្រូវ​ចាត់ទុក​ជាជំនួបប្រវត្តិសាស្ត្ររវាង​ប្រទេសទាំង​ពីរ បើ​ទោះ​ជាមកទល់​ពេលនេះ ជំនួប​ហាក់​មិន​បាន​ផ្លែផ្កាជាដុំ​កំភួន​ក៏​ពិត​មែន។

“ពេលខ្ញុំនិយាយ​ពីតំបន់ទាំងនេះ ខ្ញុំគិតថាយើងត្រូវធ្វើតាម ឬកោតសរសើរ ខ្ញុំគិតថា គោលនយោបាយ​ការបរទេសដ៏ម៉ឹងម៉ាត់របស់អាមេរិក គឺ​សក្តិសមសម្រាប់អនុវត្តនៅអាស៊ីណាស់”។ លោក Campbell បន្ថែម​ថា អាមេរិក ត្រូវធ្វើ​ការ​ជិតស្និតជាមួយ​សម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។  

លោក Campbell ជឿថា សញ្ញា​ដំបូង​សម្រាប់គោលនយោបាយ​កូរ៉េខាង គឺជាអ្វីដែល​ទាមទារ​ធ្វើ​ឲ្យ​បាន​មុន​គេ​បង្អស់សម្រាប់រដ្ឋាភិបាល​លោក Biden បន្ទាប់ពីឡើងកាន់អំណាច។

ការលើកឡើង​របស់អ្នកការទូត​ជើងចាស់អាមេរិករូបនេះ អាចស៊ីគ្នាទៅនឹង​សម្តីរបស់លោក Joe Biden ដែលនិយាយអំឡុងពេលឃោសនាបោះឆ្នោតខែតុលាកន្លងទៅ ដោយថាលោកនឹងជួប​ជាមួយ លោក គីម ជុងអ៊ុន ក្នុងលក្ខខណ្ឌមួយបើ លោក គីម ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងព្រមធ្វើ​ឲ្យឧបទ្វីបកូរ៉េក្លាយជាតំបន់គ្មានអាវុធនុយក្លេអ៊ែរមែននោះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម