Connect with us

ព័ត៌មានជាតិ

ផ្លូវ​ថ្មីទទឹង ៦០ ម៉ែត្រ កំពុង​សាងសង់​ចេញ​ពី​ព្រលាន​យន្តហោះ​ថ្មី​​ខេត្ត​កណ្តាល

បានផុស

នៅ

ខណៈ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​នៅ​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល​ កំពុង​សម្រុក​គ្រោង​បញ្ចប់​តាមផែនការ ដោយ​ឡែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង ១០ គីឡូម៉ែត្រ​ក៏​កំពុង​ស្ថាបនា ត​ភ្ជាប់​ពី​គម្រោង​ព្រលានយន្តហោះ​តម្លៃ​រាប់ពាន់​ដុល្លារនេះ​កាត់​ខេត្ត​កណ្តាល​ មក​រាជធានី​ភ្នំពេញ។

លោក នូវ ប៉េងច័ន្ទ​តារា អភិបាល​រង​ខេត្ត​និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹកនេះ​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ទទឹង​រហូត​ដល់ ៦០ ម៉ែត្រ និង​ប្រវែងជាង ១០ គីឡូម៉ែត្រ​ ដែល​​សាងសង់​ចេញ​ពី​ព្រលានយន្ត​អន្តរជាតិ​ភ្នំពេញ​នៅ​ខេត្ត​កណ្ដាល ត​ភ្ជាប់​មក​ផ្លូវក្រវាត់ក្រុង​​មក​តំបន់ប្រជុំជន​ក្នុង​​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​​ថា ផ្លូវ​មួយ​ខ្សែ​នេះ​សំខាន់​ណាស់ ហើយ​ក៏ជា​ខ្សែ​ផ្លូវ​មេក្នុង​គម្រោងអភិវឌ្ឍ​​​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​គម្រោង​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​ ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣។

យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ពី​តម្លៃ​កញ្ចប់​ស្ថាបនា​​ផ្លូវ​ថ្មីមួយខ្សែ​​នេះ ពីព្រោះ​ជា​គម្រោង​របស់​ព្រលាន។

ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​ថ្មី ​ដែល​ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ​ខាង​ត្បូង​រាជធានីភ្នំពេញ សាងសង់​លើ​​ផ្ទៃដីសរុប​ ២៦​០០ហិកតា មាន៣ដំណាក់កាល ខណៈដំណាក់កាលទី១ គ្រោង​ចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែល​​បញ្ចប់​នៅឆ្នាំ ២០២៣។ សម្រាប់ដំណាក់កាលទី១ ដែល​ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៣ អាចទទួល​ភ្ញៀវទេសចរ បាន​រហូត​ដល់១៣​លាននាក់ ​ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ​៣០​លាននាក់ ក្នុង១ឆ្នាំ និងដំ​ណាក់​កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ ក្នុង១ឆ្នាំ។

លោក នូវ ប៉េងច័ន្ទ​តារា បាន​បន្ត​ថា ​រដ្ឋាភិបាល​​ប្តេជ្ញា​ឲ្យ​គម្រោង​ព្រលានយន្តហោះ​ថ្មី​ដាក់​ឲ្យ​ដំណើរការ​ឆ្នាំ​២០២៣។ ដូច្នេះ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ណាស់។ ក្រៅ​ពី​ផ្លូវ​អាទិភាព​មួយ​ខ្សែ​ដែល​កំពុង​សាងសង់ ក៏​នឹង​មានការ​ស្ថាបនា​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀតប្រទាក់ក្រឡាគ្នា​ ដែល​នឹង​ចាយ​ថវិកា​រាប់លានដុល្លារទៀតក្នុង​ការ​សាងសង់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

ហាងឆេងមាសបានហក់ឡើងជាងថ្មី ក្រោយការឡើង​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានជាតិ១០ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ

ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ១៦ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម