ជីវិតកម្សាន្ដ
ព្រោះតែបញ្ហាធំៗទាំងនេះ ធ្វើឲ្យតារា YouTube ល្បីឈ្មោះចិន បាត់មុខរាប់ខែ
អ្នកនិយមទស្សនាវីដេអូយូធ្យូប ប្រាកដជាស្គាល់ច្បាស់តារាស្រីជនជាតិចិននាង Li Ziqi ដែលជា Content Creator ល្បីល្បាញនៅលើបណ្ដាញសង្គមយូធ្យូប ក្នុងប្រទេសចិន ក៏ដូចជាអន្តរជាតិ។ នាងទទួលបានប្រជាប្រិយភាពលឿនបំផុត តាមរយៈវីដេអូបង្ហាញពីការរស់នៅបែបជនបទ ការធ្វើម្ហូប ការច្នៃសម្លៀកបំពាក់ ការដាំដំណាំ គ្រឿងសង្ហាររឹមផ្សេងៗ និងរបៀបរស់នៅបែបបុរាណខ្លះៗរបស់ជនជាតិចិនផងដែរ។
កាលពីឆ្នាំ ២០២០ កន្លងទៅ Vlogger រូបនេះ បានបំបែកឯកទគ្គកម្មកំណត់ត្រាពិភពលោក-Guinness World Record សម្រាប់មេដាយ “អ្នក Subscribe ច្រើនបំផុតលើឆានែលជាភាសាចិននៅលើ YouTube”។
ទោះយ៉ាងណា ថ្មីៗនេះ Li Ziqi ហាក់ស្ងប់ស្ងាត់សកម្មភាពនានានៅលើឆានែលរបស់នាង។ ប៉ុន្មានខែមកហើយ Li Ziqi បានបាត់មុខពីយូធ្យូប ខណៈទស្សនិកមិនបានរកឃើញវីដេអូថ្មីៗរបស់នាងទៀតឡើយ។
ទាក់ទិននឹងការបាត់មុខនេះដែរ ប្រភពពីសារព័ត៌មាន South China Morning Post បានឱ្យដឹងថា បច្ចុប្បន្ន Ziqi កំពុងមានបញ្ហាជាមួយអ្នកចូលហ៊ុនដែលបើកសិប្បកម្មផលិតមីរកស៊ីជាមួយគ្នា ព្រោះតែចម្រូងចម្រាសលើការបែងចែកភាគលាភ។
ក្រៅពីបញ្ហាបែងចែកភាគលាភ សេដ្ឋីនីចិនវ័យក្មេងរូបនេះ ក៏កំពុងមានបញ្ហាជាមួយនឹងការចេញវីដេអូនៅលើយូធ្យូបដូចគ្នា ដោយសារក្រុមប៉ូលិសរឹតបន្តឹងការបង្ហោះវីដេអូរបស់នាង ព្រមទាំងតែងតែរំខានដល់ដំណើរការផលិតវីដេអូថែមទៀតផង ពោលគឺខាងអាជ្ញាធរចិន មិនគាំទ្រនាងឱ្យផលិតវីដេអូយូធ្យូបនោះទេ។
ប្រភពដដែល បានបន្តថា តារាស្រីរូបនេះ ទំនងឈប់ផលិតវីដេអូយូធ្យូបទាំងស្រុង ដោយសារនាងចង់បន្តការសិក្សា ក៏ដូចជាមានពេលច្រើនសម្រាប់ថែទាំជីដូនផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បៀបរកលុយខ្ទង់លានដុល្លាររបស់ YouTuber ស្រីដ៏ល្បីនៃប្រទេសចិន
ចុចអាន៖ ស្អាតហើយពូកែទៀត! មកដឹងជីវិតពិតរបស់ Youtuber ចិនល្បីឈ្មោះ Li Ziqi
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត