ព័ត៌មានអន្ដរជាតិ
ប្រទេសក្រីក្រអង្វរឲ្យប្រទេសអ្នកមានបំពេញការសន្យាលើអាកាសធាតុ
បណ្តាប្រទេសកំពុងអភិវឌ្ឍនានាបានអំពាវនាវឲ្យមេដឹកនាំប្រទេសអភិវឌ្ឍគោរពពាក្យសន្យាលើការទប់ស្កាត់អាកាសធាតុប្រែប្រួលនៅពេលពួកគេចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុនៅទីក្រុង GLASGOW ដើមសប្តាហ៍នេះ។
មេដឹកនាំពិភពលោក អ្នកជំនាញបរិស្ថាន និងសកម្មជនទាំងអស់បានអង្វរឲ្យមានចំណាត់ការតាមការសម្រេចចិត្តដើម្បីទប់ស្កាត់ការកើនឡើងកម្តៅសាកលដែលគំរាមកំហែងអនាគតផែនដី។
ភារកិច្ចដែលកំពុងប្រឈមដល់អ្នកចរចាត្រូវធ្វើកាន់តែធ្ងន់ធ្ងរដោយសារក្រុមប្រទេសអ្នកមាន G20 បានបរាជ័យក្នុងជំនួបកំពូលរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ ដូច្នេះបន្ទុកលើមកលើកិច្ចប្រជុំ COP26។
ជំនួបកំពូល G20 បានឆ្លើយតបប្រហែលជា៨០%នៃការសាយភាយឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីត ដែលជាឧស្ម័នកើតចេញពីការដុតឥន្ធនៈហ្វូស៊ីលជាកត្តាចម្បងធ្វើឲ្យកើនឡើងសីតុណ្ហភាពសកលដែលជំរុញឲ្យឡើងកម្តៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ។
យុវជន Txai Surui អាយុ២៤ឆ្នាំជាមេដឹកនាំជនជាតិភាគតិចមកពីព្រៃអាម៉ាហ្សូន បាននិយាយក្នុងពិធីបើកនៅ Glasgow ថា ៖«សត្វព្រៃកំពុងបាត់បង់ ទន្លេកំពុងរីងស្ងួត ហើយផែនដីរបស់យើងគ្មានផ្កាដូចពីមុន។ ផែនដីកំពុងនិយាយ។ វាប្រាប់ថា យើងគ្មានពេលទៀតទេ»។
ពន្យារពេលមួយឆ្នាំដោយសារវិបត្តិកូវីដ-១៩ ជំនួប COP26 មានគោលដៅធ្វើឲ្យកម្តៅសីតុណ្ហភាពសកលត្រឹមកម្រិត១.៥អង្សាសេ។
ដើម្បីសម្រេចបានគោលដៅនេះ កិច្ចប្រជុំត្រូវការធានាការសន្យាប្រកបដោយមហិច្ឆតាបន្ថែមទៀតដើម្បីកាត់បន្ថយការសាយភាយ រកប្រាក់ឲ្យរាប់ពាន់លានដុល្លារនៅក្នុងហិរញ្ញប្បទានអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងបញ្ចប់ច្បាប់សម្រាប់កិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ២០១៥ដែលមានប្រទេសជិត២០០បានចុះហត្ថលេខា។
ការសន្យាត្រូវបានធ្វើឡើងកាលពីពេលនោះបណ្តាលឲ្យសីតុណ្ហភាពជាមធ្យមនៃសំបកផែនដីនឹងកើនឡើងដល់២.៧អង្សាសេក្នុងសតវត្សរ៍នេះដែលអង្គការសហប្រជាជាតិនិយាយថា នឹងទទួលខុសត្រូវលើការបំផ្លិចបំផ្លាញដែលនាំឲ្យអាកាសធាតុកំពុងកើតឡើង។
កាលពីថ្ងៃចន្ទ មេដឹកនាំជាង១០០នាក់ទូទាំងពិភពលោកបានសន្យាបញ្ឈប់ការបំផ្លាញព្រៃឈើ និងស្តារឡើងវិញនៅត្រឹមឆ្នាំ២០៣០ ដាក់កំណត់ទឹកប្រាក់១៩ប៊ីលានដុល្លារក្នុងមូលនិធិសាធារណៈ និងឯកជនដើម្បីវិនិយោគសម្រាប់ការពារ និងស្តារព្រៃឈើ។
លោក Brianna Fruean មកពីកោះ Polynesian រដ្ឋ Samoa បាននិយាយថា ៖«យុវជនប៉ាស៊ីហ្វិកបានប្រមូលផ្តុំគ្នានៅពីក្រោយសម្រែកថា យើងមិនកំពុងលងទឹកទេ យើងកំពុងប្រយុទ្ធ។ នេះជាអ្នកចម្បាំងរបស់យើងស្រែកទៅកាន់ពិភពលោក»។
ក្នុងឆ្នាំ២០០៩ ប្រទេសអភិវឌ្ឍភាគច្រើនបានឆ្លើយតបចំពោះការទប់ស្កាត់កម្តៅសកលដោយសន្យាផ្តល់ប្រាក់១០០ប៊ីលានដុល្លារក្នុងមួយៗឆ្នាំត្រឹមឆ្នាំ២០២០ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍដែលកំពុងដោះស្រាយបញ្ហា។ យ៉ាងណា ការប្តេជ្ញាចិត្តទាំងនោះមិនបានបំពេញឡើយ។
មេដឹកនាំប្រទេសនានាដូចជា កេនយ៉ា បង់ក្លាដែស បាបាដូស និងម៉ាឡាវីបានហៅប្រទេសអ្នកមានថាជាអ្នកមានភារកិច្ចចំពោះការខកខាន។
លោក Lazarus McCarthy Chakwera ប្រធានាធិបតីម៉ាឡាវី បាននិយាយថា ៖«ការសន្យាផ្តល់ប្រាក់ទៅប្រទេសអភិវឌ្ឍតិចតួចដោយប្រទេសអភិវឌ្ឍ គឺមិនមែនជាជំនួយទេ ប៉ុន្តែជាតម្លៃសម្អាត។ ជាទូទៅ មិនថាអាហ្វ្រិក ឬម៉ាឡាវីទេ នឹងមិនអាចឆ្លើយតបបានឡើយ»។
សកម្មជន Greta Thunberg បានអំពាវនាវឲ្យអ្នកគាំទ្ររាប់លាននាក់របស់នាងចុះហត្ថលេខាលើលិខិតបើកចំហមួយដោយចោទប្រកាន់មេដឹកនាំពីបទក្បត់ជាតិ។ លិខិតនិយាយថា ៖«នេះមិនមែនជាសមយុទ្ធទេ។ វាជាកូដក្រហមសម្រាប់ផែនដី»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ