ព័ត៌មានអន្ដរជាតិ
លម្អិតពីវ៉ាក់សាំង រុស្សី ៥ ប្រភេទ ដែល កម្ពុជា អនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់
កាលពីយប់ថ្ងៃសុក្រ ទី ២៩ ខែ កញ្ញា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Sputnik V , CoviVac , Sputnik-Light និង EpiVacCorona ចំនួន២ប្រភេទ ដែលផលិតនៅប្រទេសរុស្ស៊ី ត្រូវបានក្រសួងសុខាភិបាល កម្ពុជា ចេញសេចក្តីជូនដំណឹងអនុញ្ញាត ឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ ។
ខណៈនេះដែរ ក្រោយ កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ នេះជារឿងគួរដឹងឲ្យហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងទាំងនេះ។
Sputnik V ដោយវិទ្យាស្ថាន Gamaleya
-គឺជាវ៉ាក់សាំងដែលចាក់ពីរដូស ផលិតពីមេរោគ adenovirus 26 (Ad26) និង adenovirus 5 (Ad5) (មេរោគបង្កជំងឺផ្តាសាយទូទៅ)។ ដូសទីមួយ (Ad26) គឺជាវ៉ាក់សាំងដំបូង ហើយទីពីរ (Ad5) គឺជាដូសជំរុញ។
-ប្រើប្រាស់ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៦០ ឆ្នាំឡើងទៅ នឹងមានប្រសិទ្ធភាព ៩៥ ភាគរយប្រឆាំងនឹងកូវីដ-១៩ទម្រង់ដើម។
-ផលប៉ះពាល់តិចតួចបំផុត គឺដូចនឹងវ៉ាក់សាំងដែលកំពុងចរាចរនៅទូទាំងពិភពលោក។
-ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដោយប្រសិទ្ធភាពការពារឈានដល់ប្រមាណ ៨៣ ភាគរយឯណោះ។
-ងាយស្រួលរក្សាទុក នៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ។
Sputnik Light
-ចាក់តែមួយដូសគត់ ដែលមានកម្រិតស្រាលជាងមុន និងមានសមាសធាតុផ្សំតែមួយ (rAd26) ផ្តល់ប្រសិទ្ធភាពការពារខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនកាចសាហាវ Delta ហើយប្រសិនបើចាក់ជាដូសជំរុញលើវ៉ាក់សាំងប្រភេទផ្សេង រឹតតែបង្កើតការឆ្លើយតបភាពស៊ាំយ៉ាងខ្លាំង។
– Sputnik Light អាចរក្សាទុកនៅសីតុណ្ហភាព ២-៨ អង្សារសេក្នុងរយៈពេលពីរខែ។
-ចាក់បានអាយុ ១៨ ឆ្នាំឡើងទៅ ។
CoviVac របស់វិទ្យាស្ថានស្រាវជ្រាវ Chumakov
-សម្រាប់មនុស្សដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំ ។
– រក្សាទុក នៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ ។
វ៉ាក់សាំង EpiVacCorona ទាំង ២ ប្រភេទ ដោយមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Vector Virology
-អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្សវ័យចំណាស់ ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។
-វ៉ាក់សាំងដែលបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃជំងឺឆ្លង និងជីវសាស្ត្រត្រូវបានគេបង្ហាញថាផ្តល់ការការពាររយៈពេលមួយឆ្នាំ ប្រឆាំងនឹងជំងឺកូវីដ ១៩។
– រក្សាទុក នៅសីតុណ្ហភាពចន្លោះពី ២-៨ អង្សាសេ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វ៉ាក់សាំង Sputnik V សុទ្ធតែមានប្រសិទ្ធភាព លើក្រុមអាយុដែលបានកំណត់
ចុចអាន៖ដឹងអត់ វ៉ាក់សាំងរុស្ស៊ី ៥ ប្រភេទដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ ក៏មានចាក់មួយដូសដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ