ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមួយរូប ឧបត្ថម្ភថវិកា ៤០ម៉ឺន រៀលដល់កុមារាម្នាក់ ឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំង
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន ៤០ ម៉ឺនរៀល ដល់កុមារាម្នាក់ ដែលកំពុងឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកជូនថវិកាចំនួន ៤០ម៉ឺនរៀល ដែលជាប្រាក់ខែរបស់លោក សម្រាប់កុមារារូបនេះ ទិញស្បែកជើង និងសំលៀកបំពាក់ទៅសាលារៀន។

សូមជម្រាបដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានបង្ហោះរូបភាពកុមារាម្នាក់ ដែល កំពុងឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកុមារារូបនេះ និងអមជាមួយខ្លឹមសារថា «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថា ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗ ប្រកបដោយសេចក្តីសុខសេចក្តីចំរើន និងរៀនសូត្របានល្អ»៕


-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ