Connect with us

សុខភាព

គោលការណ៍ «៥កុំ» សម្រាប់ក្មេងអាយុ ៥ឆ្នាំ មុន-ក្រោយពេលចាក់វ៉ាក់សាំង Sinovac

បានផុស

នៅ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ (Sinovac) កំពុងដំណើរការចំពោះកុមារកម្ពុជាអាយុ ៥ឆ្នាំ តាំងពីថ្ងៃទី ​០១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារសុខភាពមនុស្សវ័យក្មេងពីការរាត្បាតនៃជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន និងក្រោយចាក់វ៉ាក់សាំង កុមារត្រូវប្ដូរទម្លាប់មួយចំនួន ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ ក៏ដូចជាបង្ការគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេផងដែរ។

ដូច្នេះ មកស្វែងយល់ឱ្យកាន់តែច្បាស់នូវប្រការមិនគួរធ្វើ មុននិងក្រោយពេលចាក់វ៉ាក់សាំងការពារកូវីដ-១៩!

១. កុំឱ្យកូនប្រើ​ថ្នាំ​​មុនពេលចាក់វ៉ាក់សាំង៖ កុមារខ្លះអាចមិនស្រួលខ្លួន មុនពេលទៅចាក់វ៉ាក់សាំង ឬដើម្បីបង្ការ​អាការ​ក្រោយ​ចាក់​វ៉ាក់សាំង ឪពុកម្ដាយអាចឱ្យពួកគេលេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​បញ្ចុះ​កម្ដៅ។ ប៉ុន្តែអ្នក​ជំនាញ​ហាម​ដាច់​ខាត មិន​ត្រូវ​ធ្វើ​បែប​នេះ​ទេ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ដឹង​ថា តើ​វា​ឆ្លើយ​តប​នឹង​កូវីដ-១៩​ ដូច​ម្ដេច ឬ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​វ៉ាក់សាំង​ឬ​យ៉ាង​ណា​នោះ​ទេ។

២. កុំបង្ហោះ​រូបថត​កាត​វ៉ាក់សាំងកូន​លើ​បណ្ដាញ​សង្គម៖ មិនខុសពីមនុស្សចាស់ទេ កុមារក៏គួរតែទទួលបានការការពារនៅលើប្រព័ន្ធអ៊ីនធើណិត។ នៅលើកាតវ៉ាក់សាំងក្មេងៗ មានព័ត៌មានមួយចំនួនដូចជាឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​កុមារ​ចាក់ ទីតាំង​កន្លែង​ចាក់ និង​ថ្ងៃ​ខែ​ឆ្នាំ​ដែល​ពួកគេទទួល​វ៉ាក់សាំង ដែលនេះ​អាចបង្កភាពងាយស្រួល​ដល់​ជនខិលខូច ឆ្លៀតឱកាស​បន្លំឆបោកឪពុកម្ដាយដោយប្រការផ្សេងៗ។

៣. កុំបោះចោល ឬ​ធ្វើ​ឲ្យ​បាត់​កាតឱ្យសោះ៖ មិនថាមនុស្សពេញវ័យឬកុមារឡើយ ត្រូវរក្សាកាតវ៉ាក់សាំងឱ្យបានល្អ។ សម្រាប់​ក្មេងដែល​ចាក់​វ៉ាក់សាំង​លើក​ទី​១​រួច វាងាយស្រួលក្នុងការទៅ​ចាក់​លើក​ទី​២ ដើម្បី​បង្ហាញ​ទៅ​អ្នក​រៀប​ចំ​ពិនិត្យ។ បើ​សិន​កុមារ​មិន​មាន​បង្ហាញ​កាត​ទេ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បដិសេធ​មិន​ចាក់​ឲ្យ​ឡើយ។ ជាពិសេស កាត​វ៉ាក់សាំង​កូវីដ-១៩ នឹង​ចាំ​បាច់​ពេល​​ធ្វើ​ដំណើរ ​ចូល​រួម​កន្លែង​មនុស្ស​ច្រើន និងពេលត្រឡប់ចូលរៀនវិញ​។

៤. កុំចាក់​វ៉ាក់សាំង​ដទៃ​ ក្រោយ​វ៉ាក់សាំង​កូវីដ-១៩៖ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាំ​រយៈ​ពេល ​១៤​ថ្ងៃ​ ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​សិន សឹម​ចាក់​វ៉ាក់សាំង​ផ្សេង ព្រោះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ពី​ប្រតិកម្ម​របស់​វ៉ាក់សាំង​កូវីដ-១៩ និង​វ៉ាក់សាំង​ដទៃ​ទៀត​នៅ​ឡើយ។

៥. កុំឈប់​ពាក់​ម៉ាស ឬ​រក្សា​គម្លាត៖ ត្បិត​តែ​​ចាក់​វ៉ាក់សាំង​រួចរាល់​មែន តែ​សរីរាង្គមនុស្សវ័យក្មេង​ដូចគ្នានឹងមនុស្សពេញវ័យដែរ គឺមិន​ទាន់អាច​បង្កើត​អង់ទីគ័រការពារ​រាងកាយ​បាន​ភ្លាម​ទេ ទាល់​តែ​រង់​ចាំ ​១៤​ថ្ងៃ​សិន ឬ​លើស​នេះ ទើប​រាងកាយ​មាន​លទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​បាន។ ហេតុ​នេះ​ ទោះ​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​ឈប់​ពាក់​ម៉ាស ឬ​រក្សាគម្លាតនោះទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្មេងអាយុ ០៥ ឆ្នាំ មានផលរំខានពីវ៉ាក់សាំងដូសទី ១ និង ២ ម្ដាយឪពុកគួរត្រៀមរបស់នេះ ក្នុងផ្ទះដាច់ខាត

ចុចអាន៖ ក្មេង ៥ឆ្នាំ ចាក់វ៉ាក់សាំងកូវីដរួច ឪពុកម្ដាយត្រូវជួយកូនធ្វើរឿងទាំងនេះ ដើម្បីជំរុញប្រសិទ្ធភាពថ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៨ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១២ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម