ព័ត៌មានជាតិ
អាជ្ញាធរចុះផ្អាកទីតាំងស្តុកនិងចែកចាយអាល់កុលមួយកន្លែងជាបណ្តោះអាសន្ន
ទីតាំងស្តុកនិងចែកចាយអាល់កុលមួយកន្លែងឈ្មោះ “សេងគា” ស្ថិតក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំCCF ហៅកាត់ថា ក.ប.ប ដោយមានការសហការពីមន្ត្រីនៃនាយកដ្ឋានមន្ទីរពិសោធន៍ បានធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្នក្រោយពិនិត្យឃើញមានភាពមិនប្រកក្រតី។
ការផ្អាកចរាចរទីតាំងស្តុក និងចែកចាយអាកុលនេះ បានធ្វើឡើងនៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ ១៥២ Eo ផ្លូវ១០៧ ភូមិ៤ សង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញមានអាល់កុលច្រកក្នុងប៊ីដុង ៣០លីត្រ សរុបចំនួន៥០ប៊ីដុង ដែល៣៩ប៊ីដុងមានប្រភពពីសិប្បកម្មផលិតអាល់កុលក្នុងស្រុកកោះធំ និង ១១ប៊ីដុងមានប្រ ភពពីក្រុមហ៊ុន SKD និងស្រាអង្ករ ចំនួន ២០លីត្រ។ បន្ទាប់មក មន្ត្រីជំនាញបានសម្រេចបិតសៀលលើ ប៊ីដុងទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕
អត្ថបទដោយ៖ សុខុម
ប្រភពដើម ៖អគ្គនាយកដ្ធាន (ក.ប.ប)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៧ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម