Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកកំរៀង កំពុងគិតថា ត្រូវបញ្ជូនអ្នកលេងឆ្នោតថៃ៧នាក់ ទៅតាមនីតិវិធី ឬត្រឹមធ្វើកិច្ចសន្យា

បានផុស

នៅ

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយធ្វើការសាកសួរជនប្រព្រឹត្តបើកល្បែងស៊ីសង(ឆ្នោតថៃ)នូវមិនទាន់ប្រាកដថា តើត្រូវធ្វើការណែនាំធ្វើកិច្ចសន្យា ឬបន្តនីតិវិធីយ៉ាងណានៅឡើយទេ។

​ក្រោមការទទួលខុសត្រូវរ​បស់​លោក​វរសេនីយ៍ទោ ​វេ គឹម​ចត់​ អធិការនគរបាល​ស្រុក​កំរៀង​ ខ​ណៈ​ដែល​លោក​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ឆ្មក់​បង្ក្រាប​ដល់ទី​តាំង​អ្នក​កត់​កន្ទុយលេខ​(​ឆ្នោត​ថែ​)​ចំនួន​០៧​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​០២​ ក្នុងស្រុក​កំរៀង​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០១ ​ខែ​វិច្ឆិកា​ម្សិលមិញ​។ លោក​អធិការ​រូបនេះ​ បាន​ឲ្យ​ដឹងថា ​ក្នុងចំណោម​ទីតាំង​ទាំង​០៧​នេះ​ សមត្ថកិច្ច​នគរបាល​ បាន​ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​ចំនួន​០៧​នាក់​ភេទ​ស្រី​ និង​ភ្ជាប់​ដោយ​វត្ថុតាង​(​កា​តុង​លេខឆ្នោត​សៀវភៅ​ និង​សម្ភារៈ​មួយ​ចំនួន​ទៀតផង​)។

​អ្នក​ទាំង​៧​នាក់​នោះ​រួមមាន៖ ១. ឈ្មោះ​ ប៉ ហ៊ួ​ង​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង, ២.ឈ្មោះ ​ឃឹម ភី​ន​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​អន្លក់​ ឃុំ​តា​សែន​ ស្រុក​កំរៀង ​ខេត្តបាត់ដំបង, ៣. ឈ្មោះ​ ស៊ូ ចាន់ណា ភេទ​ស្រី អាយុ​៣៥ឆ្នាំ ​រស់នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន​ ស្រុក​កំរៀង​ ខេត្តបាត់ដំបង, ៤. ឈ្មោះ​ សន់ ឃុន​ណា​រី​ ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ ​រស់នៅ​ភូមិ​ដីក្រហម ​ឃុំ​តា​សែន ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង, ៥. ឈ្មោះ​ សែម ស្រីមុំ​ ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ដីក្រហម​ ឃុំ​តា​សែន ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង, ៦. ឈ្មោះ​ ស៊ូ​ត ព្រេ​ស៊ី​ល ​ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ​រស់នៅ​ភូមិ​ស្វាយ​វែង​ ឃុំ​កំរៀង​ ស្រុក​កំរៀង​ ខេត្តបាត់ដំបង, ៧. ឈ្មោះ ​សំ សៀក​ម៉ី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​វែង​ ឃុំ​កំរៀង​ ស្រុក​កំរៀង​ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើតាម​ស្នងការ​ខេត្ត​បានឲ្យ​ដឹង​ថា​”​នៅពេលនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ កំពុងធ្វើការ​សាកសួរ​ស្រាវជ្រាវ​លើ​អ្នក​កត់​កន្ទុយលេខ​ទាំង​០៧​នាក់​នេះ​ នៅឡើយ​នៅមុន​ពេល​សម្រេច​ថា​ ត្រូវធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ពួកគាត់​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​បន្តទៀត ​ឬ​ត្រូវ​រៀបចំ​បញ្ជូន​ពួកគាត់​មកកាន់​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​”៕

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម