ព័ត៌មានជាតិ
កម្ពុជានឹងមាន ទីលានប្រណាំងរថយន្ត តម្លៃជាង៣០លានដុល្លានៅឆ្នាំ២០២២ខាងមុខ
ជនជាតិខ្មែរដំបូងគេម្នាក់បានបោះទុនប្រមាន៣០លានដុលា្លរទៅលើគម្រោងវិនិយោគទីលានប្រណាំងរថយន្តខ្នាតអន្តជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ។ គម្រោងដែលនឹងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិនេះ ត្រូវបានវិយោគដោយក្រុមហ៊ុន Maritime Group ដែលមានទីតាំងគម្រោងលើខ្សែដី ១៦០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿន (Highway)ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។ ទីលានប្រណាំងរថយន្តនេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន FIA (Fédération Internationale de l’Automobile)។ ម្ចាស់នៃគម្រោងវិនិយោគនេះ គឺអ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន Maritime Group ។
ក្រុមហ៊ុន Maritime Group បានផ្តល់សិទ្ធិទៅដល់ក្រុមហ៊ុន PHG International ដែលបានឈ្នះក្នុងការដេញថ្លៃដើម្បីសាងសង់គម្រោងនេះឡើងដែលត្រូវចំណាយទុនវិនិយោគសរុប២៦លានយូរ៉ូ ស្មើនឹងប្រមាណ៣០លានដុល្លារអាមេរិក ដោយការវិនិយោគ១០០% របស់ក្រុមហ៊ុនMaritime groupដែលក្នុងនោះរួមមានទីលានប្រណាំងរថយន្ត Formula 3និងកីឡា Moto Sports ជាច្រើនទៀត Shopping Outlet និងរីសតលំដាប់អន្តរជាតិដែរ ។ គម្រោងដ៏ធំនេះ នឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ខាងមុខ។
សូមជម្រាបជូនថា ក្រុមហ៊ុន Maritime Group គឺជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍ពហុវិស័យដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាច្រើនរួមមាន ធនាគារឯកទេស Maritime Bank, Maritime Tower ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ, កោះស្រមោចនិងក្រុមហ៊ុនជាច្រើនទៀត ។ ចំណែកឯ PHG International ជាក្រុមហ៊ុនអន្តរជាតិដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងការអភិវឌ្ឍន៍គម្រោងទីលានប្រណាំងរថយន្តជាង២០ប្រទេសលើពិភពលោក រួមមានប្រទេសអារ៉ាប់ បារាំង ប៉ាវ៉ែត និងម៉ាឡេស៊ីជាដើម។
អ្នកឧកញ្ញា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ប្រទេសជាតិក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាកំពុងហោះទៅមុខឥតឈប់ឈរជាមួយកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិជាពិសេសកម្ពុជាបានឈរលើលំដាប់លេខ១ ក្នុងប្រទេសអាស៊ីក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ បង្កបរិយាកាសដ៏កក់ក្ដៅនិងភាពជឿជាក់កាន់តែខ្លាំងដល់វិយោគិនទាំងជាតិនិងអន្តជាតិ។ ដោយ ភាពសុទិដ្ឋិនិយមនេះហើយទើបធ្វើឲ្យលោកហ៊ានបោះទុនវិនិយោគសាងសង់ទីលានប្រណាំងរថយន្តខ្នាតអន្តរជាតិនេះឡើងដែលពីមុនមកកម្ពុជាមិនធ្លាប់មាននោះទេ។គម្រោងដ៏ធំនេះនឹងរួមចំណែកយ៉ាងធំក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជូនប្រជាជនកម្ពុជារាប់ពាន់នាក់ក៏ដូចជាការទាក់ទាញការវិនិយោគគម្រោងធំៗបន្ត ទៅថ្ងៃខាងមុខ ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៦ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ