Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យមន្ទីរសាធារណៈការសាងសង់ស្ពានបេតុងឱ្យឆាប់រួចរាល់​

បានផុស

នៅ

អភិបាលខេត្ត​ស្ទឹងត្រែង ​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ​សាងសង់​ផ្លូវ​បេតុង​អូ​របា​ដើម​ឱ្យបាន​ឆាប់​រួចរាល់ ដើម្បី​បើក​ដំណើរ​ការជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សេសា​ន​បាន​ឆ្លងកាត់​មាន​សុវត្ថិភាព បន្ទាប់ពី​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម​។​

ឯកឧត្តម​ ស្វាយ សំ​អ៊ាង​ អភិបាលខេត្ត​ស្ទឹងត្រែង​ មានប្រសាសន៍ថា ​នេះ​ជា​កត្តាចាំបាច់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុងការ​ប្រើប្រាស់​ចំពោះមុខ ក្នុង​ការធ្វើ​ចរាចរណ៍​ចេញចូល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​មានប្រសាសន៍​ទៀតថា ​ជាងនេះទៀត​ស្ពានបេតុង​ថ្មី​នេះ​បាន​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​បងប្អូន​កសិករ​យើង​ដឹក​ផល​កសិកម្ម​ឆ្លងកាត់មកកាន់​ទីផ្សារ​មាន​សុវត្ថិភាព​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ផ្តល់ជា​ចំណងដៃ​សាងសង់​ស្ពាន​ថ្មី​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ យើង​ទាំងអស់គ្នា​ធ្វើ​ម៉េច​ខិតខំ​បន្ត​អភិវឌ្ឍនូវ​សមិទ្ធផលទាំងឡាយ​ដែលជា​គំរូ​របស់​រាជរដ្ឋាភិបាល​ក្តីជា​គំរូ​របស់​បណ្តា​មន្ទីរជំនាញ​ក៏ដូចជា​អាជ្ញាធរ រដ្ឋបាលខេត្ត​ក្តី យើង​ខំ​បន្ត​ដោះស្រាយ​បញ្ហា​នេះ នៅ​កន្លែង​ដ៏ទៃៗ​ទៀត​ដើម្បី​ធ្វើយ៉ាងណាឱ្យ​ការតភ្ជាប់​នូវ​ប្រព័ន្ធ​ផ្លូវ​របស់​យើង​នេះ​សម្រាប់ បង្កលក្ខណៈ​ងាយស្រួល​ជូន​ទៅដល់​ប្រជាពលរដ្ឋ​យើង​នៅតាម​តំបន់​ឆ្ងាយៗ​ទៀត ព្រោះថា​យើង​ឃើញ​ហើយ​ថា​តម្រូវការ​របស់​ប្រជាពលរដ្ឋ មាន​តម្រូវការ​ច្រើន ហើយបញ្ហា​របស់​យើង​ការខ្វះខាត​យើង​ក៏មាន​បន្ត អញ្ចឹង​យើង​ក៏​ខិតខំ​បន្ត​។​

លោក​ សរ​ គឹម​ណាត ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​បញ្ជាក់ថា ​បញ្ហា​ប្រឈម​នេះ​មន្ទីរ​សាធារណៈការ​និង​ខិតខំ​ប្រឹងប្រែង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​អភិវឌ្ឍន៍​ឱ្យ​សម្រេច​នូវ​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរខេត្ត​បានរៀបចំ​ឡើង ។​

លោក​បន្តថា ​ស្ពានបេតុង​ដែល​កំពុង​ស្ថាបនា​នេះ​សម្រេចបាន​៩០%​ភាគរយ​ហើយ ​និង​គ្រោង​បញ្ជាប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​២០២១​ឱ្យបាន​តាម​សំណូមពរ​របស់​ឯ​ឧ​ត្ត​មអភិបាល​ខេត្ត ​ដើម្បី​បើក​ឱ្យ​ប្រជាពលរដ្ឋ​យើង​បានធ្វើ​ចរាចរណ៍​ឆ្លងកាត់​ធានា​សុវត្ថិភាព​ក្នុង​ការធ្វើ​ចរាចរណ៍​ទៅមក​។​

សូមបញ្ជាក់ថា ស្ពានបេតុង​ថ្មី​កំពុង​ស្ថាបនា​នេះ ឈ្មោះ​(​ស្ពាន​អូរ​បាន​ដើម​)​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​ជំនាន់​ដើម ស្ថិតនៅក្នុង​ភូមិ ឃុំ​សាម​ឃួ​យ​ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង មាន​ប្រវែង​៦០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ត​ភ្ជាប់​ទៅកាន់​ទៅ​តំបន់​ទេសចរណ៍​ក្នុងស្រុក​សេសា​ន​នេះ​ផងដែរ​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង ៥ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ជាង ២ ៦០០ លាន​ដុល្លារ​អាមេរិក

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

TikTok ប្ដឹង​ទៅតុលាការកំពូលអាមេរិក​ ឱ្យ​រារាំងការហាមប្រាមវេទិការបស់​ខ្លួន​នៅ​អាមេរិក

ព័ត៌មានជាតិ២៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យទាក់ទងឯកឧត្តមផ្ទាល់ករណីមានការងារបន្ទាន់

កីឡា៣០ នាទីutes មុន

អាយុ​ទើប​២០​ឆ្នាំ Coco ជា​កីឡាការិនី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ឆ្នាំ​២០២៤

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្តេចធិបតី៖ អភិវឌ្ឍមិនមែនដូចគេថា ឱ្យតែអភិវឌ្ឍធ្វើបាបប្រជាពលរដ្ឋ គឺអត់ទេ

Sokha Hotels

ព័ត៌មានពេញនិយម