ព័ត៌មានអន្ដរជាតិ
ដឹងអត់ វ៉ាក់សាំងរុស្ស៊ី ៥ ប្រភេទដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ ក៏មានចាក់មួយដូសដែរ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ ក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM N17 EUA-2021 នូវវ៉ាក់សាំង ៥ ប្រភេទ មានដូចជា ប្រភេទ Sputnik V ប្រភេទ CoviVac ប្រភេទ Sputnik Light និងប្រភេទ EpiVacCorona ចំនួន ២ ប្រភេទក្នុងលក្ខខណ្ឌបន្ទាន់ ដែលវ៉ាក់សាំងទាំងនេះផលិតនៅប្រទេសរុស្ស៊ី ។
ទន្ទឹមនោះ វ៉ាក់សាំងទាំង ៥ ប្រភេទនេះមាន ៤ ប្រភេទតម្រូវឲ្យចាក់ ២ ដូស និងមួយប្រភេទតម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ ។
វ៉ាក់សាំងរុស្ស៊ីដែលចាក់តែមួយដូសនោះគឺប្រភេទ Sputnik Light ។ យោងទៅតាមមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បានឲ្យដឹងថា វ៉ាក់សាំង Sputnik Light គឺជាប្រភេទវ៉ាក់សាំង Sputnik V ដែលមានកម្រិតស្រាលជាងមុន និងមានសមាសធាតុផ្សំតែមួយ (rAd26) ហើយតម្រូវឲ្យមានការចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ ។
គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែឧសភា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ក្រសួងសុខាភិបាល កម្ពុជា អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ៥ ប្រភេទទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ