ព័ត៌មានជាតិ
បុគ្គលិក៖ ម្សិលមិញខ្ញុំធ្វើការធម្មតា ព្រឹកឡើងម៉ោងជាង ៩ ទើបផ្អើលគេប្រកាសបិទអគារកាណាឌីយ៉ា
នៅពេលមានការប្រកាសបិទអគារកាណាឌីយ៉ានៅព្រឹកមិញ បុគ្គលិកម្នាក់ប្រាប់ថា ក្នុងហេតុការណ៍នេះគេមិនបានមកធ្វើការទេ ដោយត្រូវសម្រាកវេនព្រឹក ហើយត្រូវចូលវិញវេនថ្ងៃ។ ការបិទភ្លាមៗដោយមិនបានជូនដំណឹងមុននេះ ត្រូវយុវជនរូបនេះប្រាប់ថា គួរឲ្យស្រឡាំងកាំង ដោយសារតែរឿងហេតុកើតឡើងភ្លាមៗពេក។


យុវជនរូបនេះប្រាប់ថា នៅពេលគេប្រកាសបិទម៉ោងជាង ៩ គឺដឹងតាមរយៈហ្វេសបុកប៉ុណ្ណោះ។ ព្រោះមុនអគារបិទ ម្សិលមិញគេនៅធ្វើការធម្មតាហាក់មិនមានអីសង្ស័យថានឹងកើតឡើងនោះទេ។
យុវជនរូបនេះបន្តថា មុនផ្ទុះក្នុងអគារទាំងមូលមានការរឹតបន្តឹងភ្ញៀវចេញចូល ទាំងបុគ្គលិកនិងភ្ញៀវ មានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ ម៉ាស់ត្រូវពាក់ជាដាច់ខាត បើមិនពាក់ម៉ាស់សន្តិសុខមិនអោយចូលក្នុងអគារទេ។ សន្តិសុខក៏នៅឈរចាំបាញ់អាល់កុល និងពិនិត្យកម្ដៅនៅមាត់ទ្វារចូលរាល់ថ្ងៃគ្រប់ពេល មានទាំងម៉ាស៊ីនវាស់កម្ដៅធំផង តូចផងនិយាយទៅគឺតឹងរឹងណាស់ ហើយម្នាក់ៗក៏ការពារខ្លួនឯងដែរ។


បើតាមបុគ្គលិករូបនេះ មកដល់រសៀលនេះគេមិនទាន់បានដឹងព័ត៌មាននៅកន្លែងធ្វើការ ហើយតាមដឹងក្រុមហ៊ុនក៏ប្រកាសឲ្យបុគ្គលិកផ្អាកធ្វើការមួយរយៈដែរ។
នៅព្រឹកមិញនេះ ក្រសួងសុខាភិបាល ប្រកាសឲ្យបិទបណ្តោះអាសន្ន អគារកាណាឌីយ៉ាក្រោយបុគ្គលិក ០១ នាក់ធ្វើការនៅការិយាល័យធនាគារចិន មានវិជ្ជមានកូវីដ ១៩។ ជាមួយគ្នានេះ ធនាគារកាថៃ យូណៃធីតនៅផ្លូវសម្តេចប៉ាន ក៏ក្រសួងប្រកាសឲ្យបិទដែរ ក្រោយបុគ្គលិក ០១ នាក់ ក៏បានតេស្តមានវីជ្ជមានកូវីដ ១៩ ហើយក្រសួងសុខាភិបាលក៏ប្រកាសឲ្យផ្អាកបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?