ព័ត៌មានជាតិ
លោកស្នងការ ណែនាំឲ្យបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការស្ទះចរាចរណ៍
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា និងទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពី ការត្រួតពិនិត្យលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:។
ជាកិច្ចចាប់ផ្ដើមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីការងារ ដែលបានអនុវត្តក្នុងខែតុលា ជូនដល់អង្គប្រជុំ។ បន្ទាប់មក ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង លោកអធិការ ទាក់ទងទៅនឹងការងារ ដែលអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំផែនការ ដើម្បីអនុវត្តបន្ត។
មានមតិនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរ ដល់ការខិតខំប្រឹងប្រែង បំពេញភារកិច្ចបានយ៉ាងល្អរបស់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អ។ លោកស្នងការ ក៏បានផ្តល់មតិណែនាំល្អៗ ជាច្រើនដល់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ លើការរៀបចំកម្លាំងល្បាតជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើស។
ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់មន្ត្រីទាំងអស់ ឲ្យខិតខំបន្ថែមក្នុងការបំពេញភារិកិច្ច ឲ្យបានកាន់តែល្អប្រសើរថែមទៀត ពិសេសផ្ដោតសំខាន់លើការងារ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ការចុះរៀបចំសណ្តាប់ ធ្នាប់ឲ្យបានល្អ ដើម្បីសោភ័ណ្ឌភាពទីក្រុង និងកាត់បន្ថយការកកស្ទះផងដែរ។
ចំណែកផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវតែធ្វើការតាមដាន ត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះមុខទំនិញ ខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ ជាពិសេសគ្រឿងសម្អាង ដែលលាយលក់ដោយខុសច្បាប់ គ្មានច្បាប់អនុញ្ញាត ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់ប្រជាពលរដ្ឋ៕
-
ព័ត៌មានជាតិ២៤ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ