ព័ត៌មានជាតិ
រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់កម្សាន្តចំនួន២៩ នៅអាស៊ីអាគ្នេយ៍
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា រមណីយដ្ឋានអង្គរនៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្តចំនួន២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា «នៅពេលនិយាយទីតាំងបុរាណវិទ្យាអ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាបដែលស្ថិតនៅ ភាគខាងជើងនៃប្រទេសកម្ពុជាឡើយ។រមណីយដ្ឋានអង្គរបង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោករួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើមប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ធំៗ និងប្រាសាទតាព្រហ្មដែលជាប្រាសាទបែបព្រះពុទ្ធសាសនាដែលគ្របដណ្តប់ដោយដើមឈើធំៗនិងខ្ពស់ៗ»។

ដោយឡែកខេត្តព្រះសីហនុដែលជាតារារះនៅទិសនិរតីវិញ បានជាប់ចំណាត់ថ្នាក់លេខ២៨ ហើយរាជធានីភ្នំពេញដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា និងជាបណ្តុំនៃតំបន់សេដ្ឋកិច្ចនោះ បានជាប់ចំណាត់ថ្នាក់លេខ២០។
ដោយឡែក កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីបានជាប់លេខ២ ហើយឆ្នេរសមុទ្រហាឡុង នៃប្រទេសវៀតណាមជាប់លេខ៣ ខណៈលេខ ២៩ បានទៅលើទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ៕
អត្ថបទ៖ ណារី




-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង