Connect with us

KPT+

ហេតុអ្វី WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មី ជាតួអក្សរក្រិក?

បានផុស

នៅ

កាលពី​ដើមខែមិថុនា ឆ្នាំ២០២១ កន្លងទៅ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​​ប្រព័ន្ធ​ដាក់​ឈ្មោះ​ថ្មី​សម្រាប់​វីរុស​បំប្លែង​ខ្លួន​កូវីដ-១៩ ដោយ​​ប្រើ​តួ​អក្សរ​ក្រិក​ជំនួសភាសាអង់គ្លេស។

មន្ត្រី WHO ថ្លែងថា ការ​ដាក់​ឈ្មោះ​បែប​នេះ​ដើម្បីបង្ក​ភាព​ងាយ​ស្រួល​ក្នុងការ​ហៅ ក៏ដូចជាលុប​បំបាត់​ទុទិដ្ឋិនិយម​​រើសអើងជាតិសាសន៍ដែល​អាច​កើត​ចេញ​ពី​ឈ្មោះ​ទាំង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារកន្លងមក រដ្ឋាភិបាល​ឥណ្ឌា​បាន​រិះ​គន់​ពី​ការ​ដាក់​ឈ្មោះ​វីរុស​បំប្លែង​ខ្លួន B.1.617.2 ថា «វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា» ទើបបង្កឱ្យមានភាពចម្រូងចម្រាស ចោទប្រកាន់ការហៅបែបនេះថា គឺជាទង្វើនៃការរើសអើង ប្រមាថមើលងាយ ​និងដាក់សម្ពាធទៅលើប្រទេសដែលជាប់ឈ្មោះជាមួយវីរុសបំប្លែងខ្លួនទាំងនោះ។

ចំពោះឈ្មោះនៃវីរុសបំប្លែងខ្លួនថ្មីៗ ដែល WHO បានប្រើតួអក្សរក្រិករួមមាន៖

-វីរុស​បំប្លែង​ខ្លួន​​អង់គ្លេស ឬ B.1.1.7 ​ឱ្យឈ្មោះថា​​ Alphaដែលវាជាអក្សរទី១នៃអក្ខរក្រមក្រិក។

-វីរុស​បំប្លែង​ខ្លួនអាហ្វ្រិក​ខាង​ត្បូង ឬ B.1.351 ឱ្យឈ្មោះថា Beta ដែលវាជាអក្សរទី២នៃអក្ខរក្រមក្រិក។

​-វីរុស​បំប្លែង​ខ្លួនឥណ្ឌា ឬ B.1.617.2 ឱ្យឈ្មោះថា Delta ដែលវាជាអក្សរទី៣នៃអក្ខរក្រមក្រិក។

-វីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 ឱ្យឈ្មោះថា Gamma ដែលជាអក្សរទី៤នៃអក្ខរក្រមក្រិក។

-វីរុស​បំប្លែង​ខ្លួនអាហ្វ្រិក​ខាង​ត្បូង ឬ B.1.621 ឱ្យឈ្មោះថា Mu។ Mu ជាអក្សរទី១២នៃអក្ខរក្រមភាសាក្រិក។

WHO: Variant out of India could be more contagious - CGTN

ទោះយ៉ាងណា អ្នក​ស្រី Maria Van Kerkhove មន្ត្រី WHO ប្រចាំសហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាសន៍មួយ​ថា អក្សរ​ក្រិក​​នឹង​មិន​ជំនួស​ឈ្មោះ​វិទ្យាសាស្ត្រ​ដែល​មាន​ស្រាប់​ឡើយ។ ប្រសិន​បើ​វីរុស​បំប្លែងខ្លួនលេចឡើង​ច្រើន​ជាង​២៤ ប្រភេទ​ ប្រព័ន្ធ​​នេះ​នឹង​អស់​តួ​អក្សរ​ក្រិក​​ ហើយពេលនោះ WHO នឹងប្រកាស​ឈ្មោះ​​ថ្មី​ម្ដង​ទៀត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta

ចុចអាន៖ ឆ្ងល់អត់! ហេតុអ្វីប្រេនល្បីៗលើលោក មិនប្រើឈ្មោះអង់គ្លេស បែរដាក់ឈ្មោះតាមក្រិក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៩ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម