Connect with us

ជីវិតកម្សាន្ដ

គ្រួសារលោកតា សង់ស៊ីស ដល់ថ្នាក់លើកដៃសំពះសុំឲ្យជួយទិញផ្ទះ

បានផុស

នៅ

ជារឿងដ៏គួរឲ្យអាណិត និងភ្ញាក់ផ្អើលមួយទៀត ខណៈដែលមុននេះមានដំណឹងថា ដោយសាររឿងបំណុលច្រើនពេក ទើបគ្រួសារតារាកំប្លែងលោកតា សង់ស៊ីស លើកដៃសំពះសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក អ៊ឹម ជីវ៉ា​ នៅ​រសៀល​ថ្ងៃនេះ ​បាន​រៀបរាប់ថា​ អា​ណិត​គាត់​ណាស់ ​ក្រុមគ្រួសារ​តារា​កំប្លែង​សង់ស៊ីស​ស្រក់​ទឹកភ្នែក​ ដោយសារតែ​ជាប់បំណុលគេ​ច្រើនពេក សុខចិត្ត​លើកដៃ​សុំឲ្យបងប្អូន​ជួយ​ទិញ​ផ្ទះ​គាត់​ផង​ ដើម្បី​បាន​លុយ​ទៅ​សងបំណុល​គេ​ ដែល​ជំពាក់​មាន​ចំនួន​ជាង​១០​ម៉ឺន​ដុ​លា្ល​រ​ ដោយ​ផ្ទះ​គាត់​លក់​ពី​ល្វែង​ជាប់​គ្នា​មាន​៩​បន្ទប់​លក់​ ក្នុងតម្លៃ២២​ម៉ឺន​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ថា ​ព្រឹក​មិញ​នេះ​ខ្ញុំបាទ​បានធ្វើ​ដំណើ​រ​ទៅផ្ទះ​តារា​រូបនេះ​ បាន​ជួប​ជាមួយ​តារា​កំប្លែង​លោកតា សង់​ស៊ីស​, អ្នកនាង កាឆ​យ​,​ លោក សង់​សេត​ និង​អ្នកនាង សុន ស្រី​ពេជ្រ នៅ​ជិត​ផ្សារ​ឈូក​មាស​។ ​ពេល​ទៅ​ជួប​ពួកគាត់ ​គឺ​ទម្រាំ​លើកដៃ​សុំ​ឲ្យ​បងប្អូន​ជួយ​នេះ​ គឺ​មិនមែន​លើកដៃ​សុំ​អំណោយ​ជា​លុយ​ក​កាក់​ទេ​ គឺ​សុំឲ្យ​បងប្អូន​ដែល​មាន​ថ​វិកា​ច្រើន​ជួយ​ទិញ​ផ្ទះ​គាត់​ផង​ ព្រោះ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​រក​ចំណូល​មិនបាន​ហើយ​បើ​ទុក​យូ​រត​ទៀត​ គឺ​គ្មាន​លទ្ធភាព​សង​គេ​ទេ ។

​តារាចម្រៀង​អ្នកនាង សុន ស្រី​ពេជ្រ បាន​និយាយថា ​មូលហេតុ​នៃ​ការ​ជំពាក់​បំណុល​នេះ ​គឺ​ដោយសារ​តែ​មួយរយៈ​មុននេះ ​គឺ​ខ្ចី​គេ​ទៅ​ព្យាបាល​ជំងឺ​ប្អូន​នៅ​ប្រទេស​វៀតណាម​ផង​ នៅ​ប្រទេស​ថៃ​ផង នៅ​ខ្មែរ​ផង រហូត​វា​កើន​បំណុល​ច្រើន​បែបនេះ​។​ ប្រភព​បញ្ជាក់​ទៀតថា ​ចំណែកឯ​ស្ថានភាព​របស់​តារា​កំប្លែង​លោកតា សង់​ស៊ីស មិនអាច​និយាយបាន​ដូច​មុន​ឡើយ បានត្រឹមតែ​ញញឹម​និង​ស្រក់​ទឹកភ្នែក​តែប៉ុណ្ណោះ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៣២ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម