សុខភាព
មនុស្សសម្បុរខ្មៅ មិនប្រឈមនឹងជំងឺ មហារីកស្បែក?
មនុស្សមានស្បុរខ្មៅមិនងាយកើតជំងឺមហារីកស្បែក? កន្លងមកមានការលើកឡើងមួយចំនួនដែរថា មនុស្សមានសម្បុរខ្មៅមិនប្រឈមនឹងការកើតជំងឺមហារីកស្បែក ប៉ុន្តែការលើកឡើងនេះ ត្រូវបានក្រុមអ្នកជំនាញខាងរោគសើស្បែកថាមិនពិតនោះទេ។
អ្នកជំនាញរោគសើស្បែកលើកឡើងថាមិនថាស្បែកមានពណ៌អ្វីនោះទេ បើសិនជាយើងបណ្ដោយខ្លួនឲ្យត្រូវនឹងពន្លឺថ្ងៃច្រើន គឺសុទ្ធតែអាចមានលទ្ធភាពក្នុងការបង្កឲ្យកើតមានជំងឺមហារីកស្បែកដូចគ្នា។ ប៉ុន្តែថា អ្នកមានសម្បុរខ្មៅ មានជាតិមេឡានីនក្នុងស្បែកច្រើន ដែលអាចការពារការបំផ្លាញស្បែកដោយកាំរស្មីព្រះអាទិត្យបានច្រើនដែរ ដែលអាចធ្វើឲ្យអ្នកទាំងនោះមានអត្រាកើតជំងឺមហារីកស្បែកទាបជាងអ្នកមានស្បុរស្បែកស។
១. អ្នកមានសម្បុរខ្មៅពិបាកតាមដានជំងឺមហារីកស្បែក?
កន្លងមកមានករណីជាច្រើនដែលមនុស្សមានសម្បុរខ្មៅពិបាកនឹងរកឃើញជំងឺមហារីកស្បែកនៅដំណាក់កាលដំបូងៗ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំង។ ការមិនអាចរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូងៗនេះ ដោយហេតុថាអ្នកខ្លះគិតថាមនុស្សសម្បុរខ្មៅមិនកើតជំងឺមហារីកស្បែក។
ទោះបីជាជាតិមេឡានីនបានជួយការពារស្បែក ប៉ុន្តែអ្នកជំនាញខាងរោគសើស្បែកថាជនជាតិអាហ្វ្រិកអាមេរិក ហាក់រងគ្រោះស្លាប់ដោយសារជំងឺមហារីកស្បែករាលដាលច្រើនជាងជនជាតិផ្សេងទៀត។
អ្នកមានសម្បុរស្បែកខ្មៅ ច្រើនកើនជំងឺមហារីកស្បែកនៅទីតាំងខុសពីក្រុមមនុស្សស្បែកស។ ជនជាតិអាហ្វ្រិកអាមេរិក និងជនជាតិអាស៊ី ច្រើនកើតជំងឺមហារីកស្បែកនៅម្ដុំក្រចក ដៃ និងជើង ប៉ុន្តែសម្រាប់ពួកអឺរ៉ុបវិញច្រើនកើនជំងឺមហារីកស្បែកនៅទីតាំងដែលត្រូវកម្ដៅថ្ងៃខ្លាំង។
២. មនុស្សសម្បុរខ្មៅត្រូវប្រើក្រែមការពារកម្ដៅថ្ងៃអត់?
សម្រាប់សំណួរនេះ អ្នកជំនាញរោគសើស្បែកចាត់ទុកថាជាសំណួរចម្រូងចម្រាសមួយ ប៉ុន្តែអ្នកជំនាញទាំងនោះអះអាងថាមិនមានអ្វីខុសទេសម្រាប់មនុស្សមានសម្បុរខ្មៅហើយប្រើក្រែមការពារកម្ដៅថ្ងៃនោះ។ អ្វីដែលអ្នកមានសម្បុរខ្មៅគួរដឹងគឺថា អ្នកទាំងនោះជាមនុស្សប្រឈមនឹងបញ្ហាកង្វះវីតាមីនD ដែលជាហេតុធ្វើឲ្យអ្នកមានសម្បុរខ្មៅមិនចង់ប្រើក្រែមការពារកម្ដៅថ្ងៃ។ ក្រែមការពារក្ដៅថ្ងៃអាចទប់ស្កាត់មិនឲ្យស្បែកមនុស្សសម្បុរខ្មៅទទួលបានពន្លឺថ្ងៃ និងអាចធ្វើឲ្យប្រឈមនឹងកង្វះវីតាមីនD កាន់តែខ្លាំង។
យ៉ាងណា អ្នកជំនាញរោគសើស្បែកលើកឡើងថា បើអ្នកមានសម្បុរខ្មៅបារម្ភពីបញ្ហាខ្វះវីតាមីន D គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងថាអាចប្រើថ្នាំវីតាមីនD បានក្នុងកម្រិតណា៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ