Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ណែនាំអ្នករកស៊ីតាមរ៉ឺម៉កកែឆ្នៃ ដើម្បីសណ្ដាប់ធ្នាប់ និងសោភ័ណភាព​ទីក្រុង

បានផុស

នៅ

​អាជ្ញាធរ​ខណ្ឌដូនពេញ នៅ​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ឃាត់​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ជាច្រើន​គ្រឿង ព្រមទាំង​ធ្វើការ​ណែនាំ​ម្ចាស់​រ៉ឺម៉ក​ទាំងអស់ ដោយសារយាន្ត​ជំនិះ​ទាំងនេះ ផ្តល់នៅ​ភាពអសន្តិសុខ និង​ងាយ​ប៉ះពាល់​ទៅដល់​មហាជន​ទូទៅ​ដែល​ចរាចរណ៍​តាម​ដងផ្លូវ​នានា​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពេញ បានបញ្ជាក់ឲ្យ​ដឹងថា​ អាជ្ញាធរ​នឹងធ្វើ​ការណែ​នាំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​រកស៊ី​តាម​ម៉ូតូ​រ៉ឺម៉ក​កែច្នៃ អោយ​ប្តូរ​ពី​ការប្រើប្រាស់​នូវ​ប្រភេទ​រ៉ឺម៉ក​កែច្នៃ​ទាំងអស់នេះ មកជា​ការប្រើប្រាស់​រថ​យន្ត​ធន់​តូច​ប្រភេទ​១​តោន​កន្លះ ឬ​២​តោន​ជំនួស​វិញ​។ មូលហេតុ គឺ​ដោយសារ​ប្រភេទ​រ៉ឺម៉ក​កែច្នៃ​ទាំងអស់នេះ បាន​ផ្តល់នូវ​ផល់ប៉ះពាល់​ទៅដល់​សោភ័ណភាព​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ការកែច្នៃ​ទាំងនេះ គឺ​ខុស​បាត់ទៅហើយ​។ មួយវិញទៀត ដោយ​ឃើញថា ​ម្ចាស់​ការដ្ឋាន​សំណង់​មួយចំនួន ទីតាំង​ផ្តល់ជូន​សម្ភារៈ​ទៅកាន់​អ្នក​ដឹកមាន​រថយន្ត​ដឹក ប៉ុន្តែ​បែ​ជា​ប្រើ​មធ្យោបាយ​រ៉ឺម៉ក​ដឹកជញ្ជូន​បែបនេះ​ទៅវិញ​។​

គួរបញ្ជាក់​ផងដែរ​ថា​ ការឃាត់​និង​ណែនាំ​ខាងលើនេះ អាជ្ញាធរ​មិនបាន​ធ្វើការ​ផាកពិន័យ​និង​ឃាត់ខ្លួន​នោះ​ទេ គ្រាន់តែ​ធ្វើការ​អប់រំ និង​ឲ្យ​ពួកគាត់​ត្រឡប់​ទៅវិញ ប៉ុន្តែ​នឹង​អនុវត្ត​ទៅតាម​អ្វីដែល​បាន​ប្រាប់ បើសិនជា​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​តាម​រ៉ឺម៉ក​កែច្នៃ​ទាំងនេះនៅតែ​បន្ត នឹងមាន​ការឃាត់ខ្លួន​ដកហូតយក​រ៉ឺម៉ក​ជា​បណ្តោះអាសន្ន និង​ផាកពិន័យ​តែម្តង​។ ចំពោះ​អ្នក​ដែល​មិន​បានដឹង គ្រាន់តែ​ណែនាំ​និង​ធ្វើ​លិខិតស្នាម​ដើម្បី​បញ្ជាក់​លើក​ទី​១​តែប៉ុណ្ណោះ​។​

លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពេញ បាន​បន្ថែមថា ដោយសារ​បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ កំពុង​ឈ្ពោះ​ទៅកាន់​ការពង្រឹង​ផ្នែក​សោ​ភ័​ណ្ឌ​ភាព អនាម័យ និង​ទីក្រុង​ស្អាត ក៏ដូចជា​ភូមិសាស្ត្រ​ក្នុង​ខណ្ឌដូនពេញ អាចនិយាយបាន​ថា​ ជា​បេះដូង​ទីក្រុង ដែល​ស្ថិតនៅ​ទីតាំង​ដែលមាន​ភ្ញៀវ​អន្តរជាតិ​ចេញចូល​ច្រើន​ដូចគ្នា ដូច្នេះ​ការណែនាំ​នេះ​សង្ឃឹមថា​ពលរដ្ឋ​នឹង​បាន​យល់​។ ផ្ទុយទៅវិញ បើសិន​ជា​ប្រជាពលរដ្ឋ​ទាំងនោះ គ្មាន​លទ្ធភាព​ក្នុង​ការទិញ ឬ​ប្រើប្រាស់​រថយន្ត​ជំនួស​នោះទេ គាត់​អាច​ប្រកប​របរ​រកស៊ី​បែបនេះ នៅឯ​ជាយ​ទីក្រុង​វិញ​បាន ព្រោះ​នៅ​ជាយក្រុង​ក៏មាន​មនុស្ស​រស់នៅ​ច្រើន​ដូចគ្នា គឺ​មិនមាន​ការបិទ​សិទ្ធ​ឬ​ផ្តាច់​អហង្ការ​នោះទេ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៧ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១៣ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម