ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងអប់រំ ប្រជុំរៀបចំការប្រឡងសញ្ញាបត្រទុតិយភូមិ ក្នុងសប្ដាហ៍នេះ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យពន្យាពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នឹងប្រជុំវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប និងជម្រាបដំណឹងជូនសាធារណជន។
មន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬដាក់ឌុបពីមុន ត្រូវបានគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូឆ្នាំ២០២១។
គួររំលឹកថា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវលើកពេលទៅប្រឡងនៅដើមឆ្នាំ២០២២វិញ បន្ទាប់ពីក្រសួងទើបប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះ បន្ទាប់ពីមានសិស្សមួយចំនួនបានចូលទៅខមមិនចូលផេករបស់សម្តេចសុំឱ្យឆ្នាំនេះជាប់ដោយស្វ័យប្រវត្តិ ហើយសុខចិត្តចូលប្រឡងតាមមហាវិទ្យាល័យទៅតាមមុខវិជ្ជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា បានប្រកាសថា ឆ្នាំនេះមិនអនុញ្ញាតឱ្យសិស្សប្រឡងបាក់ឌុបជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទៀតឡើយ។

សម្តេចតេជោបានលើកឡើងថា ក្នុងករណីសុំជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ក្នុងពេលដែលយើងមិនមានចំណេះដឹងក្នុងខ្លួនផង តើយើងមានសមត្ថភាពឯណាអាចប្រឡងចូលរៀននៅមហាវិទ្យាល័យបាននោះ។ ដូច្នេះមានតែជម្រុញការសិក្សា រៀនសូត្រចាប់ពីពេលនេះតទៅ ដើម្បីយើងទទួលបានចំណេះដឹង ក្នុងការអាចទៅប្រឡងបន្តឈានទៅសិក្សានៅមហាវិទ្យាល័យ ដោយសមត្ថភាពពិតប្រាកដ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង