សុខភាព
មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
លើសគីឡូ វិវត្តទៅជាធាត់ កំពុងក្លាយជាបញ្ហាក្នុងចំណោមមនុស្សពេញវ័យ និងចាស់ ខណៈដែលធាត់ យើងនឹងប្រឈមជំងឺរ៉ាំរ៉ៃគ្រោះថ្នាក់ជាច្រើន ដូចជា លើសឈាម ទឹកនោមផ្អែម និងមហារីកដោយសារជំងឺទឹកនោមផ្អែម។ ដូច្នេះ “Hello គ្រូពេទ្យ” នឹងនិយាយលម្អិតពីជំងឺធាត់ ដើម្បីឲ្យយើងបានដឹង និងចៀសវាង។
១- ម៉េចទើបអាចចាត់ទុកមានជំងឺធាត់?
ជំងឺធាត់ ជាស្ថានភាពមួយដែលមានជាតិខ្លាញ់ក្នុងរាងកាយច្រើនលើសកម្រិត ធ្វើឲ្យប៉ះពាល់ខ្លាំងលើសុខភាព មានជំងឺរ៉ាំរ៉ៃជាច្រើនចូលញាំញីរាងកាយយើង។
មានវិធីជាច្រើនដើម្បីកំណត់ជាលិកាខ្លាញ់ (Adipose) ដែលលើស ប៉ុន្តែវិធីសាមញ្ញបំផុត គឺរង្វាស់សុខភាព សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ ហៅថា BMI។ បើយើងមាន BMI ចន្លោះពី ២៥-២៩,៩ មានន័យថា យើងលើសទម្ងន់ហើយ។
២- កត្តាទាក់ទងនឹងជំងឺធាត់
មានកត្តាជាច្រើនជះឥទ្ធិពលបង្កឲ្យយើងកើតជំងឺធាត់ដូចជា៖
– ហ្សែន៖ ធាត់ ជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយសមាសធាតុហ្សែន បើប៉ាម៉ាក់មានជំងឺធាត់ យើងទំនងជាប្រឈមខ្ពស់កើតជំងឺនេះ។
– របបអាហារមិនល្អ៖ ញ៉ាំ Fast Food ច្រើនពេក ផឹកស្រា ឬភេសជ្ជៈមានជាតិស្ករច្រើនពេក ញ៉ាំអាហារក្រៅច្រើនពេក។ គួររៀបចំចម្អិនអាហារដោយខ្លួនឯង ដើម្បីអាចគ្រប់គ្រងជាតិស្ករបាន។
– មិនបញ្ចេញសកម្មភាពរាងកាយ៖ យើងភាគច្រើន មានការងារអង្គុយនៅនឹងមុខកុំព្យូទ័រពេញមួយថ្ងៃ ហើយបើយើងមិនធ្វើចលនាគ្រប់គ្រាន់ទេ ថាមពលបានទទួលអាហារយើងញ៉ាំ នឹងស្តុកក្នុងរាងកាយប្រែក្លាយជាទម្រង់ខ្លាញ់សុទ្ធសាធ។
– បញ្ហាផ្លូវអារម្មណ៍៖ ភាពតានតឹង ថប់បារម្ភ បាក់ទឹកចិត្ត ឬការឈឺចាប់រ៉ាំរ៉ៃ អាចបង្កឲ្យមានការញ៉ាំអាហារលើសកម្រិត ដោយសារអំឡុងពេលញ៉ាំអាហារ ភាគច្រើនមានអារម្មណ៍ទទួលបានក្ដីសង្ឃឹម និងភាពរីករាយជាងមុន។
– កត្តាវេជ្ជសាស្ត្រ៖ ស្ថានភាពសុខភាពមួយចំនួន ដូចជា ជំងឺ Cushing’s syndrome (មុខមូលដូចព្រះចន្ទ) ឬជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត (Typothyroidism ) និងការព្យាបាលដោយថ្នាំជំងឺបាក់ទឹកចិត្ត ឬថ្នាំប្រឆាំងការរលាក (Corticosteroid) សុទ្ធតែអាចបណ្តាលឲ្យឡើងទម្ងន់។
៣- ជំងឺធាត់ទាំង ៦ ប្រភេទ
មានមូលហេតុខុសៗគ្នាជាច្រើន នាំឲ្យយើងកើតជំងឺធាត់ ខណៈការស្រាវជ្រាវមួយចំនួនរកឃើញអត្តសញ្ញាណជំងឺធាត់សរុបដល់ទៅ ៦ ប្រភេទ ដែលប្រភេទនីមួយៗមានមូលហេតុជាក់លាក់ ផលប៉ះពាល់ និងការព្យាបាល។
– ជំងឺធាត់ដោយមិនបញ្ចេញសកម្មភាពរាងកាយ៖ ធាត់ប្រភេទនេះ ទាក់ទងខ្លាំងទៅនឹងកង្វះសកម្មភាពរាងកាយ ព្រោះផ្នែកផ្សេងៗនៃរាងកាយធ្លាប់មានកម្លាំងរឹងមាំពីមុនមក បែរជាទទួលបានជាតិខ្លាញ់យ៉ាងឆាប់រហ័ស និងធ្វើឲ្យសុខភាពមិនល្អ។
– ធាត់ដោយសារអាហារ៖ បើយើងចូលចិត្តញ៉ាំអាហារមិនល្អ ដូចជា Fast Food អាហារវេចខ្ចប់ជាដើមនោះ ងាយនឹងមានហានិភ័យខ្ពស់ កើតជំងឺធាត់នេះមិនខាន។
– ធាត់ដោយសារបញ្ហាផ្លូវចិត្ត៖ ជំងឺធាត់ប្រភេទនេះ មានទំនាក់ទំនងទៅនឹងកម្រិតភាពតានតឹង ឬបាក់ទឹកចិត្ត យើងកំពុងកើតមាន។ ដើម្បីទប់ស្កាត់ជំងឺនេះ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ។
– ធាត់ដោយជាតិគ្លុយទីន (ប្រូតេអ៊ីន)៖ ជំងឺធាត់ប្រភេទនេះ ជាធម្មតាកើតមានលើស្រីៗអំឡុងពេលផ្លាស់ប្ដូរអ័រម៉ូនរដូវ ដូចជា ពេលឈានចូលពេញវ័យ មានផ្ទៃពោះ និងដល់អាយុអស់រដូវជាដើម។
– ធាត់ដោយសារសរសៃឈាមខ្មៅ៖ ចរន្តឈាមជាមូលហេតុមួយបណ្ដាលឲ្យធាត់ដូចគ្នា។ វាជាហ្សែនធម្មជាតិ មិនមែនជាទម្លាប់នោះទេ។ ជាធម្មតាកើតមានចំពោះស្រីៗកំពុងមានផ្ទៃពោះ។
– ធាត់ដោយសារបំពង់អាកទែឡើងក្រាស់ (Atherogenic)៖ ជាស្ថានភាពដ៏គ្រោះថ្នាក់មួយទាក់ទងទៅនឹងការផឹកស្រវឹង អាចប៉ះពាល់ដល់សរីរាង្គផ្សេងទៀត និងនាំឲ្យមានបញ្ហាផ្លូវដង្ហើម។
ជំងឺធាត់ មានគ្រោះថ្នាក់ណាស់ ព្រោះវានាំឲ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួនលើរាងកាយ។ គួរកែប្រែមករកទម្លាប់រស់នៅមានសុខភាពល្អ និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានដំបូន្មាន និងការព្យាបាលត្រឹមត្រូវ៕
ចុចអាន៖ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០ ភាគរយ
ចុចអាន៖ក្រុមអាហារ ៥ យ៉ាង ផ្ទុកសារធាតុ Phytonutrients ជួយបង្កើនភាពស៊ាំ ប្រឆាំងនឹងកូវីដ បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ