ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ហាមប្រើថ្នាំមួយនេះព្យាបាលអ្នកជំងឺកូវីដដាច់ខាត
ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយថា ថ្នាំ Ivermectin មិនកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ នោះទេ ហើយមិនអាចត្រូវបានណែនាំសម្រាប់ការដាក់បញ្ចូលក្នុងគោលការណ៍ណែនាំនៃការព្យាបាលកូវីដបច្ចុប្បន្ននោះទេ ។
អគ្គនាយកសុខភាពលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បាននិយាយកាលពីថ្ងៃពុធថា ក្រសួងបានផ្តល់អនុសាសន៍ថា ថ្នាំ Ivermectin ត្រូវបានប្រើតែក្នុងការសិក្សាព្យាបាលស្ថិតក្នុងការតាមដានប៉ុណ្ណោះ ។
ការសិក្សានេះត្រូវបានធ្វើឡើងលើអ្នកជំងឺកូវីដចំនួន ៥០០ នាក់ ដែលបានចូលមន្ទីរពេទ្យក្នុងដំណាក់កាលទី ២ ឬដំណាក់កាលទី ៣ និងបានវាយតម្លៃប្រសិទ្ធភាពនៃការព្យាបាលរបស់ថ្នាំ Ivermectin ក្នុងរយៈពេល ៥ ថ្ងៃ ។
លោក Abdullah បញ្ជាក់ថា “មានផលប៉ះពាល់ ៣ ដងក្នុងចំណោមអ្នកជំងឺដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ដែលប្រើថ្នាំ Ivermectin ធៀបនឹងក្រុមព្យាបាលតាមស្តង់ដារនៃការថែទាំ ដែលភាគច្រើននៃពួកគេគឺជាករណីរាគ” ។
លោកបាននិយាយថា “ការសិក្សានេះអាចផ្តល់ការបំភ្លឺដល់គ្រូពេទ្យនៅប្រទេសម៉ាឡេស៊ី និងសាធារណជនដែលបានសួរអំពីប្រសិទ្ធភាពនៃថ្នាំ Ivermectin ក្នុងការអនុវត្តការសាកល្បងព្យាបាលកូវីដ” ។
ទន្ទឹមនោះ លោកក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យកុំឲ្យណែនាំការប្រើប្រាស់ថ្នាំ Ivermectin រួមទាំងការចែករំលែកការផ្សាយពាណិជ្ជកម្ម ឬការលក់ថ្នាំ Ivermectin ខុសច្បាប់ដើម្បីព្យាបាលកូវីដ រហូតដល់មានភស្តុតាងវិទ្យាសាស្រ្តកាន់តែច្បាស់បន្ថែមទៀត ។
ជាចុងក្រោយលោកបាននិយាយថា “ការសិក្សាសាកល្បងព្យាបាលនេះត្រូវបានធ្វើឡើងដោយគ្រូពេទ្យជំងឺឆ្លង និងគ្រូពេទ្យដែលបានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ដោយសហការជាមួយវិទ្យាស្ថានស្រាវជ្រាវគ្លីនិក (ICR) ក្រោមវិទ្យាស្ថានជាតិសុខភាព” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព