Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ប្រទេសណាផលិត មាស ច្រើនជាងគេលើលោក

បានផុស

នៅ

បញ្ជីនៃបណ្តាប្រទេសកំពូលៗទាក់ទងនឹងការផលិតមាសប្រែប្រួលជារៀងរាល់ឆ្នាំ ប៉ុន្តែបណ្តាប្រទេសដែលត្រូវបានចុះបញ្ជីញឹកញាប់បំផុតត្រូវបានចាត់ទុកថាជាប្រទេសផលិតមាសច្រើនជាងគេនៅលើពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចនេះមកដឹងបណ្ដាប្រទេសលើពិភពលោកទាំង ១០ ដែលផលិតមាសច្រើនជាងគេ ៖

ចិន ៖ ផលិតមាសច្រើនជាង ៣៨៣.២ តោនក្នុងមួយឆ្នាំ ។ អណ្តូងរ៉ែទាំងនោះមានទីតាំងនៅតំបន់ផ្សេងៗក្នុងប្រទេសចិន រួមទាំងខេត្ត Xinjiang និងខេត្ត Shandong ផងដែរ ។ អណ្តូងរ៉ែមាសថ្មីរបស់ចិនត្រូវបានគេរកឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងខេត្ត Xinjiang ដែលមានមាសរហូតដល់ ២០០ តោន ។

រុស្ស៊ី ៖ ផលិត​មាស​ប្រមាណ ៣២៩.៥​ តោន​ក្នុង​មួយ​ឆ្នាំ ។

អូស្ត្រាលី​ ៖ ផលិត​មាស​ប្រមាណ ៣២៥.១​ តោន​ក្នុង​មួយ​ឆ្នាំ ។ អណ្តូងរ៉ែភាគច្រើនមានទីតាំងនៅរដ្ឋ Western Australia ។

សហរដ្ឋអាមេរិក ៖ ផលិតមាសប្រហែល ២០០.២ តោនក្នុងមួយឆ្នាំ ។ អណ្តូងរ៉ែធំបំផុតមានទីតាំងនៅរដ្ឋ Nevada ។

កាណាដា ៖ ផលិតមាសប្រហែល ១៨២.៩ តោនក្នុងមួយឆ្នាំ ។ ការជីកយករ៉ែភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងខេត្ត និងទឹកដីភាគខាងលិចនៃប្រទេសកាណាដា ។

ប៉េរូ ៖ ផលិតមាសបានប្រមាណ ១៤៣.៣ តោនក្នុងមួយឆ្នាំ ។ ការជីកយករ៉ែមាសភាគច្រើនស្ថិតនៅក្នុងតំបន់ Amazon នៃប្រទេសប៉េរូ ។

ហ្គាណា ៖ ផលិតមាសប្រហែល ១៤២.៤ តោនក្នុងមួយឆ្នាំ ។ មាស  និងពាណិជ្ជកម្មមានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសហ្គាណា ។ រ៉ែមានចំនួន ៣៧ ភាគរយនៃការនាំចេញរបស់ប្រទេស។

អាហ្វ្រិកខាងត្បូង ៖ ផលិតមាសប្រហែល ១១៨.២ តោនក្នុងមួយឆ្នាំ ។ អាហ្រ្វិកខាងត្បូងគឺជាអ្នកផលិតមាស និងលោហធាតុដ៏មានតម្លៃផ្សេងទៀតតាំងពីយូរយារណាស់មកហើយ ។ ជាការពិតណាស់ អស់រយៈពេលជាច្រើនឆ្នាំ អាហ្វ្រិកខាងត្បូងត្រូវបានគេស្គាល់ថាជាអ្នកផលិតមាសដ៏ធំបំផុតរបស់ពិភពលោក ។ ទោះជាយ៉ាងណាក៏ដោយផលិតកម្មបានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

ម៉ិកស៊ិក ៖ ផលិត​មាស​ប្រមាណ ១១១.៤​ តោន​ក្នុង​មួយ​ឆ្នាំ ។

ប្រេស៊ីល ៖ ផលិតមាសប្រហែល ១០៦.៩ តោនក្នុងមួយឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Provident Metals

ចុចអាន ៖ មិនមែនតែ កម្ពុជា ទេដែលប្រេងសាំងឡើងថ្លៃ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម