Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ចុះពិនិត្យទីតាំងសហគមន៍កសិកម្ម កសិករខ្មែរ នៅស្រុកពាមជរ

បានផុស

នៅ

នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង អមដំណើរ​ដោយ​អភិបាលរង​ខេត្ត និង​លោក លោកស្រី​ប្រធាន​មន្ទីរ កងកម្លាំង​ទាំង​៣ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​សំណេះ​សំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​សមាជិក​សហគមន៍កសិកម្ម កសិករ​ខ្មែរ និង​ចុះ​ពិនិត្យ​ស្ថានភាព​ផលិត​កម្ម​ដំណាំ​បន្លែ​នៅ​ភូមិ​ខ្ពប ឃុំ​ព្រែក​សំបួរ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​នោះដែរ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បាន​មានមតិ​ស្វាគមន៍ ដោយបាន​លើកឡើងថា នៅ​ខេត្តព្រៃវែង​មាន​សហគមន៍​កសិកម្ម​ចំនួន១៣៩ សហគមន៍ និង​បណ្តុំ​អាជីវកម្ម​ផលិតកម្ម កសិកម្ម​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​សរុប​ចំនួន១៥២បណ្តុំ ដែល​កំពុង​អនុវត្ត​ផលិត​កម្ម​ល្អ​សម្រាប់​ផ្គត់ផ្គង់​ទៅកាន​ទីផ្សារ​ទាំ​ក្នុង និង​ក្រៅ​ខេត្ត​។ ដោយឡែក​សហគមន៍​កសិកម្ម កសិករ​ខ្មែរ ជា​សហគមន៍​ផ្តោតលើ​ការផលិត​បន្លែ​សុវត្ថិភាព​គ្រប់​ប្រភេទ​ទៅតាម​តម្រូវការ​ទីផ្សារ ដោយ​ក្នុង​១​ថ្ងៃៗ​មាន​សមត្ថភាព​ផលិត និង​ប្រមូល​ទិញ​ពី​សមាជិក​នាំទៅ​លក់​នៅ​ទីផ្សារ​អ្នក​លឿង ផ្សារ​នាគ​មាស ផ្សារ​គួរ​ស្រូវ​ជាដើម ក្នុង​បរិមាណ​ពី ៣ទៅ៥តោន​ក្នុង១ថ្ងៃ​។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម ជា សុ​មេធី បាន​មានមតិ​កោតសរសើរ​ដល់​មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​គាំទ្រ​បង្កើត​ឲ្យ​មាន​សហគមន៍​កសិកម្ម និង​បណ្តុំ​អាជីវកម្ម​ផលិតកម្ម​កសិកម្ម​ជាច្រើន​នៅក្នុង​ខេត្តព្រៃវែង ដោយបាន​សហការ​បណ្តា​ដៃគូរ​អភិវឌ្ឍន៍​នានា ជួយ​គាំទ្រ​យ៉ាងសកម្ម​ទាំ​បច្ចេកទេស សម្ភារ ដើមទុន​ជាដើម ដល់​សហគមន៍ដើម្បី​មានលទ្ធភាព​បង្កើន​ការផលិត និង​ការ​នាំទៅ​លក់​នៅ​ទីផ្សារ​។ ឯកឧត្តមអភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើដល់​សមាជិក​សហ​គម​ន៍ ឲ្យ​យកចិត្តទុកដាក់​ដាំ​ដុះ​បន្លែ​បន្ថែមទៀត ហើយ​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​គីមីផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​អ្នកប្រើប្រាស់​។ ហើយឯកឧត្តម ក៏បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​គាំទ្រ​ដល់​សហគមន៍​ផលិត​បន្លែ​នេះ ឲ្យ​កាន់​តែមាន​ភាពប្រ​សើរ​ឡើង​ថែមទៀត​។

នៅក្នុង​នោះ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត បាន​ចែក​សម្ភារៈដល់​ក្រុម​បណ្តុំ​អាជីវកម្ម​ផលិតកម្ម​បន្លែ​ចំនួន​៤០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​សំណាញ់​១​ដុំ និង​គ្រាប់​បន្លែ​មាន​ស្ពៃ​គ្រប់​ប្រភេទ ត្រប់ សណ្តែក​គួរ និង​គ្រាប់​ត្រកួន ដែល​គាំទ្រ​ដោយ​កម្មវិធី ASPIRE​។ នៅក្នុង​ពិធី​នេះដែរ ក៏មាន​ការចូលរួម​ជួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន ហ៊ូ​យន់ នូវ​កំបោរ​កសិកម្ម​ចំនួន​២​តោន ជី​កសិកម្មសរីរាង្គ​១​តោន និង​ជី​ទឹក​សរីរាង្គ​ចំនួន​៥​កេះ​។ ឯកឧត្តម ក៏បានផ្តល់​ជូន​នូវ​ទឹក​សុទ្ធ និង​សម្ភារ​ការពារ​ឆ្លង​ជម្ងឺ​កូ​វីដ​១៩​មានដូចជា​ម៉ាស អាល់កុល និង​ជេ​ល​លាងដៃ ហើយ​ថែមទាំង​ផ្តល់ប្រាក់​ដល់​សហគមន៍​ចំនួន​១​លាន​រៀល​ជូន​ដល់​សហគមន៍ និង​ផ្តល់ជូន​សមាជិក​សហគម​ន៍​ចូលរួម​ចំនួន​៤០​នាក់ ដោយ​ទទួលបាន​ប្រាក់​២​ម៉ឺន​។

ជា​បន្ទាប់មកទៀត ឯកឧត្តម ជា សុ​មេធី និង​ប្រតិ​ភូត​អមដំណើរ បាន​ចុះ​ពិនិត្យមើល​ស្ថានីយ៍​មូ​ប​ទឹក និង​ប្រព័ន្ធ ស្រោចស្រព​ដំណាំ​បន្លែ ដែល​បាន​គាំទ្រ​ដោយ អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ហើយក៏​បាន​មើល​ការដាំដុះ​ដំណាំ​បន្លែ​របស់​កសិករ ជា​សមាជិក​សហគមន៍​កសិកម្ម​កសិករ​ខ្មែរ មានដូចជា ដំណាំ​ល្ហុង ត្រសក់ ព​ពាយ​ស្បែក ត្រប់ ល្ពៅ ពោត​បារាំង សណ្តែក​គួរ​ជាដើម​៕​

អត្ថបទ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម