Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៥០នាក់ ទាក់ទងមេធាវីមួយរូប ក្រោយប្រកាសការពារក្ដី​​មិន​គិតថ្លៃ​ សំណុំ​រឿងប៉ះពាល់ដល់ព្រះពុទ្ធ​សាសនា

បានផុស

នៅ

មេធាវីមួយរូប បានប្រកាសចូលរួមការពារក្ដីដោយមិនគិតថ្លៃ ទៅលើករណីអ្នកលេងបណ្ដាញសង្គម ដែលបាន​ប្រព្រឹត្ត​​ទង្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៥០នាក់ បានទំនាក់ទំនងទៅ​កាន់មេធាវីរូបនេះ ក្រោយមានការប្រកាសយ៉ាងដូច្នេះ។

លោកមេធាវី ម៉ុត សៀងហៃ បានឲ្យដឹងនៅរសៀលថ្ងៃទី៤ វិច្ឆិកានេះថា បន្ទាប់ពីលោកសរសេរ​ក្នុង​ខំមិនព័ត៌មាន របស់​សារព័ត៌មានកម្ពុជាថ្មីមក មានប្រជាពលរដ្ឋប្រមាណ ៤០ ទៅ ៥០នាក់ បានទំនាក់ទំនងមកលោក ជុំវិញការ​ប្រកាសចូលរួមការពារក្ដី ដោយមិនគិតថ្លៃលើករណីនេះ។ ចំណែកឯម្ចាស់បណ្ដឹង ដែលប្ដឹងម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ព្រមទាំងបក្សពួក​ពីបទ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏បានទាក់ទងមកកាន់លោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍ថា «ខ្ញុំឃើញអ្នកទំនាក់ទំនងមកខ្ញុំ ដូចជាច្រើននាក់ដែរ តំណាងឲ្យប្រជាពលរដ្ឋហ្នឹង ដូចជា ៤០ ទៅ ៥០នាក់ ហើយមានបងម្ចាស់ ដែលដាក់ពាក្យបណ្ដឹងហ្នឹង ក៏បានទាក់ទងមកខ្ញុំដែរ»។ លោកមេធាវី ម៉ុត សៀងហៃ បានឲ្យដឹងបន្តថា «បើសិនជាពួកគាត់ ធ្វើការពឹងពាក់ខ្ញុំ ក្នុងនាមជាមេធាវីសម្រាប់ពួក​គាត់ យើងចូល​ការពារ​គាត់តាមនីតិវិធី ការពារតាមផ្លូវច្បាប់ធម្មតា»។

គួររំលឹកថា បុរសម្នាក់ឈ្មោះ ឃាន គឹមលាង អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២១ បានដាក់ពាក្យបណ្ដឹងដល់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងកម្មវត្ថុសុំប្ដឹងម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក ពីបទប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក។

ក្នុងពាក្យបន្ដឹងនោះ លោក ឃាន គឹមលាង បានលើកអង្គហេតុនៃដំណើររឿងខ្លះៗ ថា កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុក និងតិកតុក និងបក្សពួក បានធ្វើការ Live (វីដេអូផ្សាយផ្ទាល់)​ ដោយយកស្បង់ចីពររបស់ព្រះសង្ឃ មកស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឲ្យមនុស្សម្នាយ៉ាងច្រើន រិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជន បាត់បង់ជំនឿលើព្រះពុទ្ធសាសនា។ ម្ចាស់បន្ដឹងរូបនេះ បានស្នើសុំព្រះរាជអាជ្ញាជួយរកយុត្តិធម៌ និងផ្ដន្ទាទោសម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ភី សម័យ ព្រមទាំងបក្សពួក ទៅតាមនីតិវិធី។

បន្ទាប់ពីបានឃើញ នូវព័ត៌មាននេះលោកមេធាវី ម៉ុត សៀងហៃ ដែលជាអតីតក្មេងវត្តមួយរូបដែរនោះ បាន​ប្រកាស​ថា នឹងជួយចូលរួមក្នុងការពារបន្ថែមលើរឿងក្តីនេះ ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលមានឆន្ទៈពិតប្រាកដដាក់ពាក្យបណ្តឹង លើជនបង្កហេតុទាំង ២រូបនោះ ដោយមិនកម្រៃសេវាមេធាវីឡើយ។

លោកមេធាវី ម៉ុត សៀងហៃ បានលើឡើងដែរថា ទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក គឺជាការព្រហើន និងជាការប្រមាថដ៏ធំបំផុត ដល់ជាតិសាសន៍ នៃប្រទេសកម្ពុជា។ បន្ថែម​ពី​លើនេះ មេធាវីរូបនេះ ក៏បានប្រកាសដល់ប្រជាពលរដ្ឋ ដែលជាសាសនិកជនគោរពស្រឡាញ់ និងផ្តល់តម្លៃដល់ព្រះពុទ្ធសាសនា ហើយមានបំណងប្តឹងជនទាំង ២រូបនេះ អាចទំនាក់ទំនងទៅកាន់លោកបាន។

លោកមេធាវី ម៉ុត សៀងហៃ​ ក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមជាមេធាវីមួយរូប និងធ្លាប់ជាក្មេងរស់នៅក្នុងវត្តផងដែរ​នោះ លោកនឹងនៅតែបន្តការពារក្ដីជូនប្រជាពលរដ្ឋរូបណា ដែលបានប្ដឹងមកកាន់លោក ពាក់ព័ន្ធករណីអ្នកប្រព្រឹត្ដ​ទង្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា នាពេលក្រោយទៀត ដោយមិនគិតថ្លៃឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់ ជួយលក់ឡេ ​បន្លំលួចលុយម្ដងបន្តិចៗ រហូត​បាន​ជាង១ម៉ឺនដុល្លារ ​ត្រូវ​ម្ចាស់​លុយ​ប្ដឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៦ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៧ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម