Connect with us

ព័ត៌មានជាតិ

ទូតអូស្រ្តាលី ណែនាំអនុព័ន្ធយោធាថ្មី ដែលទើបត្រូវចូលកាន់តំណែង

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ព្រមជាមួយនឹងវត្តមានរបស់លោកវរនាវីឯក Bernard York ដែលត្រូវណែនាំខ្លួន ក្នុងឱកាសដែលលោកត្រូវចូលកាន់តំណែងជាអនុព័ន្ធយោធាអូស្រ្តាលីថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក និងដែលត្រូវបន្តពង្រឹង និងពង្រីកបន្ថែមទៀត។ 

លោកក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា HMAS Anzac នៃកិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក “Indo-Pacific Endeavour” របស់អូស្រ្តាលី ចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ប្រកបដោយជោគជ័យ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងសាទរ និងគាំទ្រចំពោះការខំ ប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការ បន្ទាប់ពីត្រូវបានរំខានមួយរយៈកន្លងមក ដោយវិបត្តិ នៃជំងឺកូវីដ-១៩ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការស្វះស្វែងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរទ្បើងថែមទៀត ជាពិសេសកម្រិតកងទ័ពជើងគោក៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម