Connect with us

ព័ត៌មានជាតិ

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ជាមួយ​លោក វ៉ូ វ៉ាន់ ធឿ​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​ប្រចាំការ​នៃ​គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម ដើម្បី​ពិភាក្សា​អំពី​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត រវាង​គណបក្ស​ទាំងពីរ តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ជំនួប​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ជួបពិភាក្សា​ជាមួយ​លោក វ៉ូ វ៉ាន់ ធឿ​ង តាម​ប្រព័ន្ធ​វីដេអូ និង​បាន​អបអរសាទរ​ចំពោះ​លោក វ៉ូ វ៉ាន់ ធឿ​ង ដែល​ត្រូវបាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម ជ្រើសតាំង​ជា​សមាជិក​ការិយាល័យ​នយោបាយ និង​ជា​សមាជិក​ប្រចាំការ នៃ​គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម​នៅក្នុង​អាណត្តិ​ថ្មី​នេះ​។

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​អំណរ​សាទរ​ដ៏​កក់ក្តៅ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់ នៃ​មហាសន្និបាត​លើក​ទី​១៣ របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម និង​មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​របស់​គណ​បក្ស​កុម្មុយនិស្ត​វៀតណាម ដែលមាន​លោក ង្វៀន ភូ​ត្រុ​ង ជា​អគ្គលេខាធិការ ប្រទេស​វៀតណាម​នឹង​ឈាន​ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​គោលដៅ ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍ មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៤៥។

​ភាគី​ទាំង​ពីរបាន​អះអាងថា ប្រវត្តិ​នៃ​ទំនាក់​ទំនងជា​បងប្អូន​រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ ដែល​តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​គ្រប់​កាលៈទេសៈ បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅ​ក្នុង​ក្រអៅបេះដូង នៃ​ថ្នាក់ដឹកនាំ​កម្មាភិបាល​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ក្រោម​មាគ៌ា​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​គណបក្ស និង​ថ្នាក់ដឹកនាំ​បក្ស​ទាំងពីរ ទំនាក់​ទំនងជា​ប្រពៃណី​ដ៏​យូរអង្វែង​នេះ ត្រូវបាន​ពង្រឹង​និង​ពង្រីក​តាម​ទិស​ស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​”​។

​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ថ្នាក់ដឹកនាំ​ទាំង​ក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាល​ទាំងពីរ​កាន់តែ​បង្កើន និង​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា តាមរយៈ​ការជួប​សន្ទនា​គ្នា​តាម​ទូរ​សព្ទ តាម​ប្រព័ន្ធ​វីដេអូ និង​ដោយផ្ទាល់​ជាច្រើនលើក ដើម្បី​សួរសុខទុក្ខ​គ្នា និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​សម្ភារៈ និង​ស្មារតី ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។

ភាគី​ទាំង​ពីរ​បាន​ជូន​ព័ត៌មាន​គ្នា​ទៅវិញទៅមក អំពី​សភាពការណ៍​លេចធ្លោ​របស់​គណបក្ស និង​ប្រទេស​នីមួយៗ ព្រមទាំង​ទិសដៅ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស និង​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ក្នុងការ​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល និង​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​យើង​ទាំងពីរ ដែល​រួមមាន ការផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់ គណៈប្រតិភូ​ជំនាញ អង្គការ​មហាជន និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាដើម​។

​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ថែរក្សា និង​ពង្រឹង​គ្រប់​យន្តការ​ទំនាក់ទំនង​នៅ​គ្រប់​ថ្នាក់​រវាង​គណបក្ស និង​ប្រទេស​ទាំងពីរ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ។ ជំរុញ​ស្ថាប័ន​គណបក្ស អង្គការ​មហាជន និង​គណបក្ស​ខេត្ត ក្រុង ជាពិសេស គឺ​គណបក្ស​ខេត្ត ដែលមាន​ព្រំដែន​ជាប់​គ្នា ឲ្យ​បន្ត​សហការគ្នា​ល្អ ដើម្បី​ផលប្រយោជន៍ នៃ​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍ​នៃ​ប្រទេស​ទាំងពីរ​។ បង្កើន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​នៅក្នុង​អង្គការ​អន្តរជាតិ និង​វេទិកា​ពហុភាគី​នានា ដើម្បី​ចូលរួម​ដោះស្រាយ​កិច្ចការ​តំបន់ និង​ពិភពលោក សំដៅ​ធានាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍន៍ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ត្រីកោណ​អភិវឌ្ឍន និង​តំបន់​ទន្លេមេគង្គ ។

នៅ​ចុងបញ្ចប់​នៃ​ជំនួប ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​ថា ជំនួប​នេះ​ពិតជា​ទទួលបាន​នូវ​លទ្ធផល ផ្លែផ្កា និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​ពូន​ជ្រំ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព​ដ៏​រឹងមាំ ភាពជា អ្នកជិតខាង​ល្អ និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២១ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២១ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម