ព័ត៌មានអន្ដរជាតិ
ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ
លោកវិជ្ជបណ្ឌិត Chawetsan Namwat ប្រធានផ្នែកគ្រោះថ្នាក់សុខភាពបន្ទាន់ និងការគ្រប់គ្រងជំងឺនៅនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ក្រសួងសុខាភិបាលថៃ បាននិយាយថា គិតត្រឹមថ្ងៃទី២៤ខែតុលា មានរបាយការណ៍នៃការស្លាប់មនុស្សចំនួន ១,២៩៦ នាក់បន្ទាប់ពី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយអ្នកជំនាញដែលមានភារកិច្ចស៊ើបអង្កេតការស្លាប់ បានពិនិត្យមើលករណីចំនួន ៨៤២ករណី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា ការស្លាប់ចំនួន ៥៤១នាក់ ត្រូវបានរកឃើញថាជាព្រឹត្តិការណ៍កើតឡើងព្រមគ្នា ដែលនេះមានន័យថា ការស្លាប់ព្រមគ្នានេះគឺបណ្តាលមកពីជំងឺផ្សេងទៀត ហើយមិនមានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនោះទេ។
ព្រឹត្តិការណ៍កើតឡើងព្រមគ្នារួមមានមនុស្សចំនួន ២៥៧នាក់ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរ, ១០៩នាក់មានជំងឺសរសៃឈាមបេះដូង, ៣៧នាក់មានជំងឺដាច់សរសៃឈាមខួរក្បាលនិង២៩នាក់ មានការឆ្លងមេរោគឈាម។
លើសពីនេះ មនុស្ស៨នាក់មានការហូរឈាមក្នុងពោះ, ៦នាក់មានជំងឺមហារីកសួត, ៤នាក់ស្ទះសរសៃឈាមសួតឬកំណកឈាមក្នុងសួត, ២នាក់មានជំងឺមហារីកសុដន់ និង២នាក់មានជំងឺថ្លើមបន្ទាប់ពីទទួលទានផ្សិតពុល។
អ្នកជំនាញក៏បានរកឃើញផងដែរថា ពួកគេមិនអាចកំណត់ថាតើការស្លាប់មនុស្សចំនួន៦៦នាក់ បណ្តាលមកពីការចាក់វ៉ាក់សាំងឬក៏អត់នោះទេ។ ព្រឹត្តិការណ៍ដែលមិនអាចកំណត់បាន រួមមានអ្នកស្លាប់ចំនួន៤៧នាក់ ដែលមានជំងឺសរសៃឈាមបេះដូង។
ហើយក៏មិនមានព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកជំនាញដើម្បីកំណត់ថាតើ ការស្លាប់ចំនួន៤១នាក់ មានជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដដែរឬក៏អត់នោះដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បញ្ជាក់ អ្នកទោសនៅ ឈៀងម៉ៃ ឆ្លងវីរុសកូវីដក្លាយពូជ មិនខ្លាចវ៉ាក់សាំង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់