ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់ជំនួយយោធាប្រចាំឆ្នាំជា មីស៊ីលល្បឿនលឿនជាងសំឡេងដល់ តៃវ៉ាន់ ដើម្បីទប់ទល់ ចិន
សមាជិកសភាសាធារណៈរដ្ឋរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានណែនាំសេចក្ដីព្រាងច្បាប់ដើម្បីស្វែងរកការផ្តល់ប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ និងជំនួយផ្សេងទៀតដូចជា មីស៊ីល្បឿនលឿនជាងសំឡេងដើម្បីពង្រឹងការការពាររបស់តៃវ៉ាន់ ខណៈដែលប្រទេសនេះប្រឈមនឹងសម្ពាធកើនឡើងពីប្រទេសចិន ។
ច្បាប់ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters នឹងអនុញ្ញាតឲ្យផ្តល់ប្រាក់រហូតដល់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំនៅក្នុងការផ្តល់ហិរញ្ញប្បទានយោធាបរទេស ជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក និងប្រាក់កម្ចីដែលអាចឲ្យប្រទេសនានាអាចទិញអាវុធ និងឧបករណ៍ការពារដែលផលិតនៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ ២០៣២ សម្រាប់កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ។
ខណៈពេលដែលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានឧបត្ថម្ភដោយតែគណបក្សសាធារណរដ្ឋ ដែលជាគណបក្សភាគតិចនៅក្នុងព្រឹទ្ធសភាក៏ដោយ ប៉ុន្តែវាក៏បន្ថែមសម្ពាធពីសភាលើប្រធានាធិបតីប្រជាធិបតេយ្យលោក ចូ បៃដិន សម្រាប់សកម្មភាពដ៏អង់អាចក្នុងការពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដែលឯកោខាងការទូតមួយនេះ ។
ទន្ទឹមនោះ វាមិនច្បាស់ភ្លាមៗថាតើ អ្នកប្រជាធិបតេយ្យមានទស្សនៈយ៉ាងណាចំពោះសេចក្តីព្រាងច្បាប់នេះ ខណៈការគាំទ្រតៃវ៉ាន់ជាបញ្ហាកម្រមួយ នៅក្នុងព្រឹទ្ធសភាដែលមានការបែងចែកយ៉ាងខ្លាំង ។
អ្វីដែលសំខាន់នោះ សេចក្ដីព្រាងច្បាស់នេះ ក៏នឹងធ្វើឲ្យប្រសើរឡើងនូវការផ្លាស់ប្តូរយោធាជាមួយតៃវ៉ាន់ និងពង្រីកការអប់រំផ្នែកយោធាប្រកបដោយវិជ្ជាជីវៈ ក៏ដូចជាឱកាសបណ្តុះបណ្តាលបច្ចេកទេសនៅសហរដ្ឋអាមេរិកសម្រាប់បុគ្គលិកយោធាតៃវ៉ាន់ផងដែរ ។
កន្លងមក សហរដ្ឋអាមេរិកបានជំរុញឲ្យកោះតៃវ៉ាន់បន្តកំណែទម្រង់ការពារជាតិ ដើម្បីផ្តោតលើសមត្ថភាពធ្វើឲ្យកងកម្លាំងយោធារបស់ខ្លួនកាន់តែចល័ត និងពិបាកក្នុងការវាយប្រហារ ក៏ដូចជាធានាថា ខ្លួនរក្សាបាននូវកម្លាំងបម្រុងដ៏រឹងមាំ ។
ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង ខណៈដែលប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធានាពេលថ្មីៗនេះ រួមទាំងបេសកកម្មម្តងហើយម្តងទៀតដោយយន្តហោះចម្បាំង នៅជិតកោះតៃវ៉ាន់ប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ