Connect with us

នយោបាយ

លោក ថាច់ សេដ្ឋា ត្រូវបានគណបក្សភ្លើងទៀន តែងតាំងជាអ្នកនាំពាក្យ

បានផុស

នៅ

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែល​ទើបទទួលបាននីតិសម្បទា ​ធ្វើនយោបាយកាល​ពីថ្មីៗ នេះ បាន​សម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន​ ហើយ​ត្រូវ​បានគណបក្ស​នេះ ប្រកាសបានតែងតាំង ជាអ្នកនាំពាក្យផងដែរ។ នេះបើយោងតាមលិខិតតែងតាំង របស់គណបក្សភ្លើងទាន ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

ការសម្រេចតែងតាំងនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទាន កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ ក្រោមការដឹកនាំរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងសម្រេច​លើពាក្យស្នើ​សុំចូលជាសមាជិកគណបក្សភ្លើងទៀន របស់លោក ថាច់ សេដ្ឋា ហើយ​ជាលទ្ធផល ​អង្គ​ប្រជុំ​បានសម្រេចស្វាគមន៍ចំពោះវត្តមានលោក ថាច់ សេដ្ឋា ដែលបានស្នើសុំ​ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន និងត្រូវ​បានតែងតាំងជាអ្នកនាំពាក្យ របស់គណបក្សភ្លើងទៀន ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមគណបក្សភ្លើងទៀន ​ការសម្រេចនេះ ដោយផ្អែកទៅលើអតីតភាពលោក ថាច់ សេដ្ឋា ដែលជាស្ថាបនិកគណបក្សជាតិខ្មែរ ហើយបន្ទាប់មកត្រូវប្ដូរឈ្មោះ ជាគណបក្សសមរង្ស៊ី ដែលបច្ចុប្បន្ន​គណបក្សភ្លើងទៀន។​ លោក ថាច់ សេដ្ឋា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់​ផ្ដល់នីតិសម្បទាឡើងវិញ​ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១​ ក្រោយពីហាមឃាត់ធ្វើសកម្មភាព​​នយោបាយ​ រយៈពេល ៥ឆ្នាំ តាមសាលក្រមតុលាការកំពូល​។​

ក្រោយពីទទួលបាន នីតិសម្បទាធ្វើនយោបាយឡើងវិញ លោក ថាច់ សេដ្ឋា ត្រូវបានប្រភព​មួយចំនួនបង្ហើបថា លោកស្ថិតនៅពីក្រោយ​ នៃការ​បង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា «គណបក្សបេះដូងជាតិ»។ ប៉ុន្តែលោក​បានបដិសេធថា លោកមិនបានពាក់ព័ន្ទ ហើយមិន​បាន​ចូលរួមបង្កើតគណបក្ស​បេះដូងជាតិនោះទេ​​៕ អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម