Connect with us

KPT+

មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន

បានផុស

នៅ

ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ​ ប៉ុន្តែរាល់ការវះកាត់ មិន​ថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កា​អាច​មាន​ផលវិបាកអ្វីខ្លះ?

Chin Surgery (Genioplasty) in Los Angeles, CA | Jaw Surgery LA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការ​វះកាត់តចង្កា។ បន្ទាប់​មក​គ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពី​មុខ​ឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យ​នឹងដេរភ្ជាប់​មុខ​របួស​វិញ។

បន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់​ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុង​រយៈពេលមួយ​សប្តាហ៍។

ការតចង្កាអាចមានផលវិបាកដូចជា៖

  • ចង្កា តហើយអាចរំកិលចេញពីកន្លែងភ្ជាប់
  • ចង្កា តមិនស៊ីមេទ្រី ឬសមនឹងទម្រង់មុខ
  • អាចខូចសរសៃប្រសាទរំញោចធ្មេញខាងក្រោម ដែលនាំឱ្យបបូរមាត់​ខាង​ក្រោម​មិនអាចធ្វើចលនាបាន
  • ខូចឫសធ្មេញមុខ​ផ្នែក​ខាងក្រោម អញ្ចាញធ្មេញ សរសៃប្រសាទធ្មេញខាងក្រោម ឬសរសៃប្រសាទចង្កា
  • អាចមានស្នាមជាអចិន្ត្រៃយ៍
  • របួសអាចជាសះស្បើយយឺត ឆ្លងមេរោគ ឬមានការហូរឈាមនៅខាងក្នុង​ដែលអាចត្រូវ​ធ្វើការ​វះកាត់​យកចង្កា តចេញ
  • មានផ្នត់ខ្លាំងនៅចន្លោះបបូរមាត់ក្រោម និងចង្កា (មានចង្អូរជ្រៅនៅក្រោមបបូរមាត់ខាងក្រោម)

ដើម្បីកាត់បន្ថយផលវិបាកនៃការតចង្កា យើងត្រូវជ្រើសរើសគ្រូពេទ្យ​វះកាត់​កែសម្ផស្ស​ដែលមាន​ជំនាញ​ត្រឹមត្រូវ និងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីតម្រូវការរបស់យើងឱ្យបានច្បាស់លាស់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ នារីៗ​ចង់​វះកាត់​សុដន់​ឲ្យ​ធំ កុំ​ទាន់​សិន ស្វែង​យល់​គុណវិបត្តិ​ធំៗ​ទាំងនេះ ក៏​មិន​ទាន់​ហួស​ពេល​ដែរ

ចុចអាន៖ តរោមភ្នែកឃើញស្អាត តែលំបាក អ្នកមិនទាន់សាកអាចលែងចង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ២ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើ​រុស្ស៊ី​និង​​អ៊ុយក្រែន​ខូច​ខាត​អ្វីខ្លះ​នៅ​​​​​ខែ​វិច្ឆិកា​​​​និង​សមរភូមិនៅ​ Kursk ទឹកដីរុស្ស៊ី​​?

Sokha Hotels

ព័ត៌មានពេញនិយម