Connect with us

ព័ត៌មានអន្ដរជាតិ

ពិធីបុណ្យដុតផាវ Diwali កំពុងធ្វើឲ្យគុណភាពខ្យល់អាប់អួរពេញទីក្រុង ឥណ្ឌា

បានផុស

នៅ

គុណភាពខ្យល់នៅក្នុងទីក្រុងដេលីបានកើនឡើងដល់កម្រិត “គ្រោះថ្នាក់” នៅព្រឹកថ្ងៃសុក្រនេះ ដោយសារពិធីបុណ្យ Diwali បន្ទាប់ពីមានការដុតផាវ បើទោះបីជាមានការហាមឃាត់ដោយរដ្ឋាភិបាលក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សែង​យ៉ាង​ក្រាស់​បាន​ហុយ​ពេញ​ទីក្រុង​ បណ្ដាលឲ្យ​គុណភាព​ខ្យល់​ធ្លាក់​ចុះ​ បន្ទាប់​ពី​ពិធីបុណ្យ​ភ្លើង ឬ​បុណ្យ Diwali ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ។

យោងតាមប្រព័ន្ធគុណភាពខ្យល់ ការព្យាករណ៍ និងស្រាវជ្រាវអាកាសធាតុ (SAFAR) បានឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់សរុប (AQI) នៅទីក្រុងដេលីគឺ ៦១៧ (ស្មើ PM2.5) នៅម៉ោង ១១ ព្រឹក ដែលធ្លាក់ក្នុងប្រភេទ “គ្រោះថ្នាក់” ។

ទោះបីជាមានការហាមឃាត់យ៉ាងតឹងរ៉ឹងលើការដុតផាវនៅក្នុង និងជុំវិញទីក្រុងដេលីក៏ដោយ ក៏សំឡេងផាវនៅតែត្រូវបានគេឮរហូតដល់យប់ថ្ងៃព្រហស្បតិ៍ ខណៈទីក្រុងដែលនៅជាប់នឹងទីក្រុងដេលីក៏មានសន្ទស្សន៍គុណភាពខ្យល់សរុប (AQI) លើសពីប្រភេទ “ធ្ងន់ធ្ងរ” នៅព្រឹកថ្ងៃសុក្រ ។

គួរបញ្ជាក់ថា សន្ទស្សន៍គុណភាពខ្យល់សរុប (AQI) ពី ០-៥០ ត្រូវបានចាត់ទុកថា “ល្អ”, ៥១-១០០ គឺ “បង្គួរ”, ១០១-២០០ “មធ្យម”, ២០១-៣០០ “មិនល្អ”, ៣០១-៤០០ “មិនល្អខ្លាំង” និង ៤០១-៥០០ គឺ”ធ្ងន់ធ្ងរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម